បាល់ទាត់អន្តរជាតិ
Barcelona នឹងព្យាយាមដាក់សំណើរខ្ចីជើង Joao Cancelo ពី Manchester City

ក្លឹបអ្នកមានបុណ្យ Barcelona ត្រូវបានគេរាយការណ៍ថា មានសង្ឃឹមក្នុងការចុះហត្ថលេខាលើខ្សែការពារ Joao Cancelo របស់មេឃខៀវ Manchester City ក្នុងលក្ខខណ្ឌខ្ចីជើងនៅរដូវក្តៅខាងមុខនេះ។ បច្ចុប្បន្នខ្សែការពារឆ្នើមរូបនេះ កំពុងខ្ចីជើងនៅប្រទេសអាឡឺម៉ង់ជាមួយក្លឹប Bayern Munich។
កីឡាករវ័យ 28 ឆ្នាំរូបនេះត្រូវបានក្លឹបរបស់ខ្លួន Manchester City អនុញ្ញាតឲ្យចាកចេញក្នុងលក្ខខណ្ឌខ្ចីជើង កាលពីខែមករាទៅ Bayern Munich។ គាត់បានលេងឲ្យក្លឹបយក្សអាឡឺម៉ង់មួយនេះ ចំនួន 11 ប្រកួត ដោយបានរួមចំណែកស៊ុតបញ្ចូលទី 1 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានចំនួន 4 ដង។
ក្លឹប Bayern Munich មានជម្រើសក្នុងការទិញផ្ដាច់កុងត្រារបស់ Joao Cancelo នៅចុងបញ្ចប់នៃរដូវកាលនេះ ជាមួយនឹងតម្លៃផ្ទេរខ្ទង់ 61 លានផោន ប៉ុន្តែមានការអះអាងជាច្រើនលើកឡើងថា ក្លឹបម្ចាស់ជើងឯកអាឡឺម៉ង់ នឹងមិនចំណាយប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ សម្រាប់ការនាំយកខ្សែការពារចំណូលថ្មីនោះឡើយ។ ពួកគេនឹងអនុញ្ញាតឲ្យគាត់ត្រឡប់ទៅក្លឹបរបស់ខ្លួន Manchester City វិញ។
យោងតាមសារព័ត៌មាន SPORT បានឲ្យដឹងថា ក្លឹប Barcelona នឹងចរចាដើម្បីចុះហត្ថលេខាលើខ្សែការពារស្តាំថ្មីម្នាក់នៅរដូវក្តៅនេះ ហើយ Joao Cancelo ត្រូវបានកំណត់ថា ជាជម្រើសពិតប្រាកដដែលក្លឹបយក្សកាតាឡាន់ចង់បាន ដោយពួកគេសង្ឃឹមថា នឹងយកគាត់ទៅទឹកដីអេស្ប៉ាញជាមួយនឹងលក្ខខណ្ឌខ្ចីជើងសម្រាប់ឆ្នាំ 2023-2024។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ1 day ago
គ្រូ Real Madrid ប្រាប់ឈ្មោះខ្សែប្រយុទ្ធបីរូបដែលគាត់ចូលចិត្ត និងចង់ឲ្យក្លឹបចុះហត្ថលេខានៅរដូវក្ដៅនេះ
-
បាល់ទាត់អន្តរជាតិ2 days ago
ប្រធាន La Liga ថា កីឡាកររូបនេះនឹងក្លាយជាតារាឆ្នើមប្រចាំលីគអេស្ប៉ាញដូច Messi កាលពីមុន
-
បាល់ទាត់អន្តរជាតិ22 hours ago
World Cup U-20 រកឃើញក្រុមមួយចំនួនដែលឡើងទៅកាន់វគ្គ 16 ក្រុមចុងក្រោយ