Connect with us

បាល់ទាត់អន្តរជាតិ

ប៉ះ Southampton ថ្ងៃ​នេះ ប្រសិន​បើ De Bruyne បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត​បញ្ចូលទី​បាន​មួយ​គ្រាប់ គាត់​នឹង​បំបែក​កំណត់​ត្រា​ដ៏​អស្ចារ្យ​មួយ

Published

on

ខ្សែបម្រើ​ឆ្នើម Kevin De Bruyne កំពុង​សម្លឹង​មើល​ការ​បំបែក​កំណត់ត្រា​ក្លាយ​ជា​កំពូល​អ្នក Assist នៅ Premier League នៅ​ពេល​ដែល Manchester City ប៉ះ Southampton នៅ​ក្នុង​ការ​ប្រកួត​ថ្ងៃ​នេះ។ យ៉ាង​ណា​មិញ កីឡាករ​វ័យ 31 ឆ្នាំ​រូបនេះ​បច្ចុប្បន្ន គឺ​ជា​មនុស្ស​ម្នាក់​ដែល​លេចធ្លោរ​ខ្លាំង​បំផុត​នៅ​អង់គ្លេស និង​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​កីឡាករ​ដ៏អស្ចារ្យ​បំផុត​ដែល​មិន​ធ្លាប់​មាន​នៅ Premier League។

កីឡាករ​សញ្ជាតិ​ប៊ែលហ្ស៊ិក Kevin De Bruyne បាន​ចូលរួម​ជាមួយ​ក្លឹប​មេឃខៀវ Manchester City ដោយ​ផ្ទេរ​ពី Wolfsburg នៅ​រដូវក្តៅ​ឆ្នាំ 2015។ នៅ​រដូវកាល​នេះ De Bruyne នៅ​តែ​មាន​ទម្រង់​លេង​ដ៏​ល្អ ដោយ​បាន​រួមចំណែក​ជា​មួយ​នឹង​ការ​ស៊ុតបាល់​បញ្ចូលទី​បាន​ចំនួន 7 គ្រាប់ និង 20 Assists ក្នុង​ការ​បង្ហាញ​ខ្លួន 37 ប្រកួត។

ដូចគ្នា​នេះ​ដែរ ខ្សែបម្រើ​លំដាប់​ពិភពលោក Kevin De Bruyne បច្ចុប្បន្ន​មាន​ស្ថិតិ Assists សរុប​នៅ Premier League ចំនួន 99 ដង ប្រសិន​បើ​នៅ​ក្នុង​ការ​ប្រកួត​ជាមួយ Southampton (នៅ​ម៉ោង 11:30 នាទី​យប់​នេះ) គាត់​អាច Assist បាន 1 គ្រាប់ រឺ​ច្រើន​ជាង​នេះ នោះ​គាត់​នឹង​ក្លាយ​ជា​កីឡាករ​ទី 5 ក្នុង​ប្រវត្តិសាស្ត្រ Premier League ដែល​អាច Assists បាន​ច្រើន​ជាង 100 គ្រាប់។ ដោយ​ឡែក អ្នក​ដែល Assists ច្រើន​បំផុត គឺ​វីរបុរស Ryan Giggs (162 គ្រាប់)។ យ៉ាង​ណា De Bruyne នៅ​មាន​ឱកាស​បំបែក​កំណត់​ត្រា​ជា​ច្រើន​ទៀត ព្រោះ​ក្នុង​ចំណោម​កីឡាករ​ដែល Assists ច្រើន​បំផុត​ទាំង 5 នៅ Premier League មាន​តែ​គាត់​ម្នាក់​គត់​ដែល​នៅ​ប្រកប​អាជីព​បាល់ទាត់ ហើយ​កីឡាករ 4 នាក់​ផ្សេង​ទៀត សុទ្ធ​តែ​ចូល​និវត្តន៍​អស់​ទៅ​ហើយ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២