បាល់ទាត់អន្តរជាតិ
Shakira ចាកចេញពីទឹកដីអេស្ប៉ាញ និងចាប់ផ្ដើមជីវិតថ្មីនៅទឹកដីអាមេរិច

អ្នកនាង Shakira ដែលត្រូវជាអតីតភរិយារបស់ខ្សែការពារឆ្នើម Gerard Pique នឹងចាប់ផ្តើមជំពូកថ្មីនៃជីវិតរបស់ខ្លួន ដោយនាងបានផ្លាស់ទៅរស់នៅក្នុងផ្ទះដ៏ប្រណិតនៅលើកោះឯកជនមួយដែលស្ថិតក្នុងទីក្រុង Miami (នេះបើយោងតាម Marca បានចុះផ្សាយ)។ តារាចម្រៀងសញ្ជាតិកូឡុំប៊ីរូបនេះត្រូវបានគេរាយការណ៍ថា នឹងរស់នៅក្នុងសង្កាត់ជាមួយនឹងតារាល្បីឡាទីន Jennifer Lopez និង Ricky Martin។
ផ្ទះថ្មីរបស់ Shakira ដែលមានទីតាំងស្ថិតនៅ Bay Road Drive ខាងជើង នៃទីក្រុង Miami នេះដែរ ត្រូវបានគេដឹងថា ជាផ្ទះដែលមិនធម្មតាឡើយ ដោយមានបំពាក់ដោយអាងហែលទឹក និងចំណតយន្តហោះឯកជន ហើយថែមទាំងអាចទស្សនានូវទិដ្ឋភាពដ៏អស្ចារ្យនៃឆ្នេរសមុទ្រទៀតផង។
បន្ទាប់ពីនាងបែកគ្នាជាមួយដៃគូចាស់ Gerard Pique កាលពីខែមិថុនាឆ្នាំមុន តារាចម្រៀងវ័យ 46 ឆ្នាំរូបនេះបានរស់នៅក្នុងផ្ទះមួយជាមួយកូនៗ ក្នុងទីក្រុង Barcelona។ ទោះជាយ៉ាងណា កាលពីដើមសប្តាហ៍នេះ ឪពុករបស់ Pique គឺលោក Joan Pique បានជូនដំណឹងដល់ Shakira ឲ្យនាងរុះរើចេញពីផ្ទះនោះ ខណៈដែល Joan Pique គឺជាអ្នកដែលកាន់កាប់ទ្រព្យសម្បត្តិទាំងអស់របស់កូនប្រុសគាត់ បន្ទាប់ពីអ្នកទាំង 2 បានចែកផ្លូវគ្នា។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ3 days ago
Cristiano Ronaldo៖ ខ្ញុំដឹងថា ហេតុអ្វីបានជា Messi ធ្វើបែបនេះ ប៉ុន្តែខ្ញុំនឹងមិនប្រាប់អ្នកទេ!…
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid ដាក់គោលដៅចង់បានគ្រូបង្វឹករូបនេះ ប្រសិនបើ Carlo Ancelotti ចាកចេញនៅឆ្នាំក្រោយ
-
បាល់ទាត់អន្តរជាតិ3 hours ago
ប៉ូលិសអេស្ប៉ាញ រកឃើញភស្ដុតាងដែល Barcelona សូកប៉ាន់អាជ្ញាកណ្ដាល