បាល់ទាត់អន្តរជាតិ
ភ្នាក់ងាររបស់ Amrabat កំពុងទាក់ទងទៅ Barcelona និងបិសាចក្រហម Manchester United

ក្លឹប Fiorentina នឹងសម្រេចចិត្តលក់ Sofyan Amrabat ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្តៅនេះហើយ នេះបើយោងតាមភ្នាក់ងាររបស់ខ្សែបម្រើរូបនេះគឺលោក Mohamed Sinouh បានលើកឡើង។ យ៉ាងណាមិញកីឡាករវ័យ 26 ឆ្នាំរូបនេះ គឺជាកីឡាករដ៏សំខាន់សម្រាប់ក្លឹបអ៊ីតាលីរបស់គាត់ក្នុងអំឡុងយុទ្ធនាការឆ្នាំ 2022-2023 ដោយបង្ហាញខ្លួន 39 ប្រកួត ក្នុងនោះមាន 25 ប្រកួតនៅក្របខ័ណ្ឌ Serie A។
កន្លងមកយើងបានដឹងហើយថា Amrabat ក៏ស្ថិតក្នុងទម្រង់លេងដ៏ល្អសម្រាប់ប្រទេសម៉ារ៉ុករបស់គាត់ផងដែរ ក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ 2022 ដោយបានលេងចំនួន 7 ប្រកួត ក្នុងដំណើរផ្សងព្រេងនៅប្រទេសកាតា និងបានជួយក្រុមជម្រើសជាតិឲ្យបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាប្រវត្តិសាស្ត្រផងដែរ។
កាលពីដើមឆ្នាំ 2023 នេះ ទាំងក្លឹប Barcelona និង Manchester United សុទ្ធតែត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរ Sofyan Amrabat ប៉ុន្តែគ្រប់យ៉ាងមិនបានកើតឡើងឡើយ ហើយគាត់ក៏បន្តស្នាក់នៅបន្តជាមួយ Fiorentina រហូតដល់ពេលនេះ។ លោក Mohamed Sinouh ដែលជាភ្នាក់ងាររបស់ខ្សែបម្រើឆ្នើមរូបនេះបាននិយាយថា ទាំង Barcelona និង Manchester United គឺបរាជ័យជាមួយនឹងផ្ទេរកាលពីដើមឆ្នាំកន្លងទៅ ប៉ុន្តែ Amrabat នឹងអាចផ្ទេរចេញនៅចុងបញ្ចប់នៃរដូវកាលនេះ។ ក្នុងចំណោមក្លឹប Barcelona និង Manchester United នឹងមានក្លឹបមួយដែល Amrabat នឹងចូលរួមជាមួយនៅរដូវក្ដៅខាងមុខ។
ប្រភព: Dailypost
-
បាល់ទាត់អន្តរជាតិ1 day ago
Pep Guardiola ថា កីឡាកររបស់ Inter Milan រូបនេះ គឺជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន
-
បាល់ទាត់អន្តរជាតិ12 hours ago
Lionel Messi បង្ហើបថា មនុស្សមួយចំនួននៅ Barcelona មិនចង់ឲ្យគាត់ត្រឡប់ទៅវិញទេ
-
បាល់ទាត់អន្តរជាតិ16 hours ago
ផ្លូវការណ៍៖ Inter Miami ប្រកាសពីការចុះហត្ថលេខាលើ Lionel Messi