Connect with us

បាល់ទាត់អន្តរជាតិ

Pep Guardiola ប្រាប់​ពី​ភាព​ខុស​គ្នា​រវាង Haaland, Messi និង Cristiano Ronaldo

Published

on

ថ្មីៗ​នេះ​គ្រូ​បង្វឹក​របស់​ក្លឹប​មេឃខៀវ Manchester City លោក Pep Guardiola បាន​លើក​ឡើង​ពី​ភាព​ខុសគ្នា​រវាង Erling Haaland និង​តារា​ឆ្នើម 2 រូប​ទៀត​គឺ Lionel Messi និង Cristiano Ronaldo។ យ៉ាង​ណា​មិញ Haaland បាន​ស៊ុត​បញ្ចូលទី​គ្រាប់​ទី 30 របស់​គាត់​នៅ Premier League រដូវកាល​នេះ នៅ​ក្នុង​ការ​ប្រកួត​ដែល Manchester City បាន​យក​ឈ្នះ Southampton 4-1 កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​នេះ។

ការ​ប្រកួត​រដូវកាល​នេះ​មិន​ទាន់​បញ្ចប់​ឡើយ ប៉ុន្តែ​កីឡាករ​វ័យ 22 ឆ្នាំ Erling Haaland រក​បាន​គ្រាប់​បាល់​សរុប​រហូត​ដល់ 44 គ្រាប់ នៅ​គ្រប់​ការ​ប្រកួត​ទាំង​អស់​របស់​ក្លឹប។ ដោយ​ឡែក​សម្រាប់ Messi និង Cristiano Ronaldo មាន​គ្រាប់​បាល់​ច្រើន​ជាង 800 គ្រាប់​ក្នុង​អាជីព​របស់​ខ្លួន តែ​កីឡាករ​ឆ្នើម​ទាំង​ពីរ​រូប​នេះ​មាន​អាយុ​ច្រើន​ជាង 30 ឆ្នាំ​ទៅ​ហើយ។

ទន្ទឹម​នឹង​នេះ​ដែរ លោក Pep Guardiola បាន​អះអាង​ថា Haaland ដែល​ជា​កូន​ក្រុម​របស់​គាត់​មាន​ផ្លូវ​វែងឆ្ងាយ​បន្ត​ទៀត ដែល​អាច​ឈាន​ដល់​កម្រិត​ដ៏​អស្ចារ្យ​ដូច​កីឡាករ​ទាំង​ពីរ​រូប​នេះ។ យ៉ាង​ណា គ្រូបង្វឹក​រូប​នេះ​នៅ​តែ​ផ្ដោត​សំខាន់​ថា Messi ជា​កីឡាករ​ដ៏​ល្អ​គ្មាន​អ្នក​ណា​ដូច​ដដែល។ Pep Guardiola បាន​និយាយ​ថា៖ “ខ្ញុំ​គិត​ថា Messi គឺ​ជា​កីឡាករ​ពេញលេញ​ជាង​គេ។ គាត់​​អាច​លេង​នៅ​កន្លែង​ណា​ក៏​បាន​ដោយ​សារ​គាត់​យល់​ពី​ការ​ប្រកួត។ ពីរ​នាក់​ទៀត Cristiano Ronaldo និង Haaland គឺ​ដូចជា​ម៉ាស៊ីន​រក​គ្រាប់​បាល់។ ប៉ុន្តែ Haaland ក៏​បាន​ដឹង​ដែរ​ថា វីរបុរស​ទាំង​ពីរ (Messi និង Cristiano Ronaldo) ស្ថិត​ក្នុង​ភាព​អស្ចារ្យ​រយៈពេល​ពីរ​ទសវត្សរ៍​មក​ហើយ មិនមែន​ត្រឹមតែ​មួយ​ឆ្នាំ​នោះ​ទេ”។

ប្រភព: Dailypost

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២