បាល់ទាត់អន្តរជាតិ
Barcelona បើកចំហរក្នុងការដាក់លក់ Ansu Fati, Ferran Torres និង Raphinha

ក្លឹបអ្នកមានបុណ្យ Barcelona ត្រូវបានគេរាយការណ៍ថា បានត្រៀមខ្លួនរួចជាស្រេចក្នុងការរងចាំសំណើររបស់ក្លឹបផ្សេងៗដែលចង់បាន Ansu Fati, Ferran Torres និង Raphinha។ ក្លឹបយក្សកាតាឡាន់ បច្ចុប្បន្នកំពុងរីករាយនឹងរដូវកាលដ៏ត្រចះត្រចង់របស់ខ្លួន ខណៈដែលពួកគេកំពុងកាន់កាប់កំពូលតារាង La Liga និងត្រៀមលើកពានលីគ ដែលខកខានមិនបានលើកតាំងពីឆ្នាំ 2019 មក។
ទោះជាយ៉ាងណាក៏ដោយ ពួកគេនៅតែត្រូវការកែលម្អស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួន ហើយកំពុងពិចារណាលើការកាត់បន្ថយប្រាក់ពលកម្មរបស់កីឡាករមួយចំនួន។ ដូចគ្នានេះដែរ ពួកគេនឹងត្រូវការរកចំណូលចូលក្លឹបតាមរយៈការលក់កីឡាករចេញ ជាពិសេសប្រសិនបើ Barcelona ចង់ចុះហត្ថលេខាលើកីឡាករចំណូលថ្មីនៅរដូវក្តៅនេះ។
យោងតាមសារព័ត៌មាន Sport បានឲ្យដឹងថា Barcelona នឹងទទួលយកសំណើរនៃការលក់កខ្សែប្រយុទ្ធ 3 រូបរបស់ពួកគេដែលមានដូចជា៖ Ansu Fati, Ferran Torres និង Raphinha នៅចុងបញ្ចប់នៃរដូវកាលនេះ។ លើសពីនេះទៅទៀត សេចក្ដីរាយការណ៍បានឲ្យដឹងថា ប្រសិនបើក្លឹបមិនអាចលក់គេទាំង 3 រូបនេះចេញបានទេ គេនឹងដាក់គាត់ឲ្យខ្ចីជើងនៅដើមរដូវកាលក្រោយ។
ប្រភព: Sportsmole