បាល់ទាត់អន្តរជាតិ
Barcelona ត្រៀមរាប់លុយដែលទទួលបានពី Lecce សម្រាប់លក្ខខណ្ឌខ្ចីជើង Samuel Umtiti

ក្លឹបអ្នកមានបុណ្យ Barcelona ត្រូវបានគេដឹងថា នឹងត្រៀមទទួលបានប្រាក់រង្វាន់ 500,000 អឺរ៉ូពីក្លឹប Lecce នៅក្របខ័ណ្ឌ Serie A បន្ទាប់ពី Samuel Umtiti បានបង្ហាញខ្លួនជាជម្រើសដំបូងក្នុងការប្រកួតលើកទី 15 របស់គាត់សម្រាប់ក្លឹបមួយនេះ កាលពីថ្ងៃសុក្រសប្ដាហ៍មុន ពេលប្រកួតជាមួយនឹងក្រុមកំពូលតារាង Napoli (នេះបើយោងតាមការចុះផ្សាយរបស់ Calciomercato)។
យ៉ាងណាមិញ Samuel Umtiti បានចូលរួមជាមួយ Lecce ក្នុងលក្ខខ័ណ្ឌខ្ចីជើងកាលពីរដូវក្តៅឆ្នាំមុន ប៉ុន្តែនៅពេលនោះ ការចាកចេញរបស់ខ្សែការពាររូបនេះមិនធ្វើឲ្យ Barcelona ទទួលបានប្រាក់ពីការខ្ចីជើងនេះឡើយ ហើយត្រូវបង្ខំចិត្តឲ្យក្លឹបយក្សកាតាឡាន់ចរចាជាកញ្ចប់ប្រាក់រង្វាន់ដែលសរុបចំនួន 1.5 លានអឺរ៉ូជំនួសវិញ។ ក្នុងចំណោមលក្ខខណ្ឌនៃការទទួលបានប្រាក់រង្វាន់នោះមានលក្ខខណ្ឌមួយដែលកំណត់ថា ប្រសិនបើ Umtiti បង្ហាញខ្លួនជាជម្រើសដំបូងបាន 15 ប្រកួត នោះក្លឹប Lecce នឹងត្រូវផ្ដល់ទឹកប្រាក់មួយចំនួនសម្រាប់ Barcelona។
ខ្សែការពារសញ្ជាតិបារាំងដែលស្ទើរតែត្រូវបាន Barcelona បំភ្លេចចោលរូបនេះ បានធ្វើឲ្យអាជីពបាល់ទាត់របស់គាត់មានពន្លឺឡើងវិញនៅក្លឹបថ្មី Lecce។ Umtiti បានបាត់មុខរយៈពេលមួយឆ្នាំ ដោយសាររបួសជង្គង់ធ្ងន់ធ្ងរ ហើយឥឡូវនេះគាត់អាចនឹងចាកចេញពី Barcelona ក្រោយពេលចប់ភារកិច្ចខ្ចីជើង ខណៈដែលក្លឹប Lecce ពេញចិត្តនូវសមត្ថភាពរបស់គាត់ ហើយពួកគេមានថវិការគ្រប់គ្រាន់ក្នុងការទិញផ្ដាច់កុងត្រារបស់គាត់ នៅចុងបញ្ចប់នៃរដូវកាលនេះ។
ប្រភព: Barcablaugranes
-
បាល់ទាត់អន្តរជាតិ2 days ago
Cristiano Ronaldo៖ ខ្ញុំដឹងថា ហេតុអ្វីបានជា Messi ធ្វើបែបនេះ ប៉ុន្តែខ្ញុំនឹងមិនប្រាប់អ្នកទេ!…
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid ដាក់គោលដៅចង់បានគ្រូបង្វឹករូបនេះ ប្រសិនបើ Carlo Ancelotti ចាកចេញនៅឆ្នាំក្រោយ
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករឆ្នើម Darren Bent ប្រាប់ឈ្មោះអ្នកដែលសមនឹងឈ្នះ Ballon d’Or ឆ្នាំនេះ រវាង Haaland និង Messi