បាល់ទាត់អន្តរជាតិ
អបអរសាទរដល់ Fulham ដែលឡើងមកលេងនៅ Premier League វិញ រដូវកាលក្រោយ

Fulham ទទួលបានឱកាសជាលើកទីប្រាំ របស់ពួកគេក្នុងការមកលេងនៅក្របខ័ណ្ឌកំពូលរបស់អង់គ្លេស Premier League បន្ទាប់ពីពួកគេបានទទួលជ័យជម្នះ 3-0 ទៅលើក្រុមម្ចាស់ផ្ទះ Preston កាលពីរំលងអាធ្រាតយប់ថ្ងៃអង្គារនេះ ដែលជាការប្រកួត Championship។
ក្លឹប Fullham ដែលដឹកនាំដោយលោក Marco Silva នឹងមានភាគរយខ្ពស់បំផុតនៅក្នុងការឈ្នះពាន Championship នៅរដូវកាលនេះ បូករួមជាមួយនឹងឱកាស 100% ដែលពួកគេឡើងមកលេងនៅ Premier League រដូវកាលក្រោយ។
ពីរគ្រាប់របស់ Aleksandar Mitrovic ក្នុងការប្រកួតយប់មិញរកបាននៅនាទីទី 9 និងនាទីទី 41 និងមួយគ្រាប់ទៀតជាការស៊ុតបញ្ចូលទីដោយខ្សែប្រយុទ្ធ Fabio Carvalho។
ដោយឡែកប្រធានក្លឹប Fulham លោក Tony Khan បានបង្ហោះសារនៅក្នុង Twitter របស់ខ្លួនថា៖ “អរគុណច្រើនចំពោះអ្នកគាំទ្រ Fulham ទាំងអស់គ្នា។ អ្នកទាំងអស់គ្នាសមនឹងទទួលបានរឿងដ៏ពិសេសនេះ។ សូមអបអរសាទរចំពោះអ្នកគាំទ្រ និងសូមអបអរសាទរ ចំពោះក្រុម Fulham និង Marco Silva រួមជាមួយនឹងបុគ្គលិកក្លឹបទាំងមូល។ យើងត្រឡប់មក Premier League វិញហើយ!…”
ប្រភព: 90 Min