បាល់ទាត់អន្តរជាតិ
បិសាចក្រហម នឹងលក់ Scott McTominay លុះត្រាណាតែបានថ្លៃផ្ទេរលើសពី 50 លានផោន

ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ឲ្យដឹងថា នឹងបដិសេធមិនលក់ Scott McTominay ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករនារដូវក្តៅនេះឡើយ លុះត្រាណាតែពួកគេទទួលបានការដេញថ្លៃយ៉ាងហោចណាស់ ក្នុងរង្វង់ទឹកប្រាក់ប្រមាណជា 50 លានផោន។
យ៉ាងណាមិញអនាគតរបស់កីឡាករសញ្ជាតិស្កុតលែនរូបនេះ កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ បើទោះបីជាគាត់នៅមានកុងត្រាជាមួយក្លឹបបិសាចក្រហមរហូតដល់ឆ្នាំ 2025 ក៏ដោយ។ កីឡាករវ័យ 26 ឆ្នាំរូបនេះ មានការប្រកួតប្រជែងក្នុងតំណែងលេងជាជម្រើសដំបូងរបស់ក្រុមយ៉ាងលំបាក ខណៈដែលគ្រូបង្វឹកភាគច្រើនប្រើប្រាស់ខ្សែបម្រើដូចជា Casemiro, Bruno Fernandes, Christian Eriksen និង Fred ជាដើម។
កន្លងមក ក្លឹបមួយចំនួនដែលមាន Newcastle United និង West Ham United ធ្លាប់ចាប់អារម្មណ៍លើ McTominay ដែរ ប៉ុន្តែច្រកនៃការចាកចេញពី Old Trafford របស់ខ្សែបម្រើរូបនេះមិនដំណើរការឡើយ ហើយធ្វើឲ្យគាត់បន្តស្នាក់នៅក្លឹបបច្ចុប្បន្នរបស់ខ្លួនដដែល។ រដូវកាលនេះ McTominay បានបង្ហាញខ្លួនចំនួន 35 ប្រកួត ដោយស៊ុតបញ្ចូលទីបាន 3 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានម្ដង។
ដោយឡែកយោងតាមរបាយការណ៍ថ្មីៗនេះបានអះអាងថា Scott McTominay បានប្រាប់ទៅក្លឹបបិសាចក្រហមរបស់គាត់ អំពីការចង់ចាកចេញនៅចុងបញ្ចប់នៃរដូវកាលនេះ ដើម្បីស្វែងរកការប្រកួតប្រជែងថ្មី ដែលផ្ដល់ឱកាសឲ្យគាត់បង្ហាញសមត្ថភាពលើទីលានប្រកួតបានទៀតទាត់ជាងមុន។ យ៉ាងណាក៏ដោយ ក៏មានការលើកឡើងផងដែរថា លោក Erik ten Hag ដែលជាគ្រូបង្វឹករបស់ក្លឹប មិនចង់លក់ខ្សែបម្រើរូបនេះនោះទេ។
យោងតាមគេហទំព័រ The Sun បានឲ្យដឹងថា ក្លឹបម្ចាស់ជើងឯករបស់អង់គ្លេស 20 សម័យ នឹងមិនអនុញ្ញាតឲ្យ McTominay ចាកចេញនៅក្នុងនារដូវក្ដៅខាងមុខនេះទេ លុះត្រាតែពួកគេទទួលបានតម្លៃទិញផ្ដាច់កុងត្រារបស់គាត់ យ៉ាងហោចណាស់ 50 លានផោន។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ22 hours ago
Pep Guardiola ថា កីឡាកររបស់ Inter Milan រូបនេះ គឺជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន
-
បាល់ទាត់អន្តរជាតិ10 hours ago
ផ្លូវការណ៍៖ Inter Miami ប្រកាសពីការចុះហត្ថលេខាលើ Lionel Messi
-
បាល់ទាត់អន្តរជាតិ6 hours ago
Lionel Messi បង្ហើបថា មនុស្សមួយចំនួននៅ Barcelona មិនចង់ឲ្យគាត់ត្រឡប់ទៅវិញទេ