Connect with us

បាល់ទាត់អន្តរជាតិ

គ្រូ​បិសាចក្រហម​ប្រាប់​ឲ្យ Aaron Wan-Bissaka ស្វែងរក​ក្លឹប​ថ្មី

Published

on

គ្រូ​បង្វឹក​របស់​ក្លឹប​បិសាចក្រហម Manchester United លោក Erik ten Hag បាន​ប្រាប់​ទៅ​កាន់​ខ្សែការពារ Aaron Wan-Bissaka ថា គាត់​មាន​សេរីភាព​ក្នុង​ការ​ចាកចេញ​ពី​ក្លឹប​បាន​នៅ​រដូវក្តៅ​នេះ។ យ៉ាង​ណា​មិញ កីឡាករ​សញ្ជាតិ​អង់គ្លេស​រូប​នេះ ត្រូវ​បាន​គេ​ផ្សារ​ភ្ជាប់​ជាមួយ​នឹង​ការ​ចាកចេញ​ពី Old Trafford តាំង​ពី​ខែ​មករា​មក​ម្ល៉េះ ប៉ុន្តែ​គ្រប់​យ៉ាង​មិន​បាន​កើត​ឡើង​ឡើយ ហើយ​ធ្វើ​ឲ្យ​គាត់​បន្ត​ស្នាក់​នៅ​ជាមួយ​ក្លឹប​ម្ចាស់​ជើង​ឯក Premier League 20 សម័យ​កាល​រហូត​ដល់​ពេល​នេះ។

ចាប់​តាំង​ពី​ការ​ផ្ទេរ​មក​ពី Crystal Palace នៅ​រដូវ​ក្តៅ​ឆ្នាំ 2019 ខ្សែការពារ​ស្លាប Wan-Bissaka បាន​បង្ហាញ​ខ្លួន​សរុប 149 ប្រកួត​ឲ្យ​ក្លឹប​បិសាចក្រហម ដោយ​បាន​រួម​ចំណែក​ស៊ុត​បញ្ចូលទី 2 គ្រាប់ និង 11 Assists។ មួយ​រយៈ​ចុង​ក្រោយ​នេះ គាត់​ស្ទើរ​តែ​មិន​ឱកាស​លេង​ទាំង​ស្រុង​ទៅ​ហើយ ប៉ុន្តែ​បញ្ហា​របួស​របស់ Diogo Dalot បាន​នាំ​ឲ្យ​កីឡាករ​វ័យ 25 ឆ្នាំ​រូបនេះអាច​បង្ហាញ​ខ្លួន​នៅ​ក្នុង​ការ​ប្រកួត​ជា​ធម្មតា​ឡើង​វិញ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គ្រូ​បង្វឹក​លោក Erik ten Hag ធ្លាប់​បាន​បង្ហើប​ថា Wan-Bissaka មិន​មែន​ជា​ជម្រើស​របស់​ក្លឹប​នោះ​ទេ ទាំង Diogo Dalot ក៏​ដូចគ្នា។ យោងតាម Football Insider បាន​ឲ្យ​ដឹង​ថា គ្រូ​បង្វឹក​រូប​នេះ​បាន​ប្រាប់ Wan-Bissaka ថា គេ​អាច​ចាកចេញ​ពី​ក្លឹប​បាន​នា​រដូវក្តៅ​នេះ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២