បាល់ទាត់អន្តរជាតិ
Chelsea ត្រៀមទទួលយក Gavi ប្រសិនបើគាត់ត្រូវបង្ខំឲ្យចាកចេញពី Barcelona

ក្លឹបតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថា បានត្រៀមខ្លួនរួចជាស្រេច ក្នុងការចុះហត្ថលេខាលើ Pablo Gavi របស់ Barcelona ខណៈដែលកីឡាករវ័យ 18 ឆ្នាំរូបនេះ កំពុងប្រឈមមុខនឹងការចាកចេញពីទឹកដីអេស្ប៉ាញដោយគ្មានតម្លៃខ្លួននៅចុងបញ្ចប់នៃរដូវកាលនេះ។
ខ្សែបម្រើដែលកើតក្នុងឆ្នាំ 2004 រូបនេះ បានទាក់ទាញការចាប់អារម្មណ៍ពីក្លឹបកំពូលៗជាច្រើននៅតំបន់អ៊ឺរ៉ុប បន្ទាប់ពីគាត់បានបង្ហាញខ្លួនដ៏លេចធ្លោរជាមួយ Barcelona។ គាត់បានលេងនៅក្នុងការប្រកួតសម្រាប់ក្លឹបយក្សកាតាឡាន់រហូតដល់ 87 ប្រកួតមកហើយ គិតចាប់ទាំងពីប្រូម៉ូតឡើងមកលេងនៅឈុតធំជាលើកដំបូងក្នុងឆ្នាំ 2022។ Gavi បានស៊ុតបញ្ចូលទីសរុបបាន 4 គ្រាប់ និង 12 Assists។
ទោះជាយ៉ាងណាក៏ដោយ ប្រធាន La Liga បានប្ដឹងតវ៉ាហាមឃាត់មិនឲ្យ Barcelona ចុះឈ្មោះ Gavi ជាមួយនឹងក្រុមឈុតធំរបស់ក្លឹប ហើយតុលាការក៏បានសម្រេចឲ្យ La Liga ឈ្នះក្ដីនាពេលថ្មីៗនេះ។ ថ្វីត្បិតតែពេលនេះ Barcelona បានស្នើប្រឆាំងលើរឿងនេះក៏ដោយ ប៉ុន្តែមិនទាន់មានការឆ្លើយតបពីតុលាការឡើយ។ ដូច្នេះ Gavi កំពុងប្រឈមនឹងការចាកចេញដោយគ្មានតម្លៃខ្លួននៅចុងបញ្ចប់នៃរដូវកាលនេះ។
ស្របពេលជាមួយគ្នានេះដែរ Chelsea កំពុងមានគម្រោងពិភាក្សាអំពីការផ្ទេរកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ ប្រសិនបើគាត់ពិតជាចាកចេញពី Barcelona មែន។ លើសពីនេះទៅទៀត តោខៀវ Chelsea ត្រូវបានគេយល់ថា បានទាក់ទងជាមួយអតីតគ្រូបង្វឹកអេស្ប៉ាញលោក Luis Enrique ក្នុងការមកកាន់តំណែងជាគ្រូបង្វឹកថ្មីរបស់ក្លឹប។ វាជាហេតុផលដ៏សំខាន់ផងដែរដែលពួកគេពិតជាចង់បាន Gavi ដោយសារតែទំនាក់ទំនងល្អរវាងខ្សែបម្រើវ័យក្មេងរូបនេះជាមួយលោក Luis Enrique។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ1 day ago
Pep Guardiola ថា កីឡាកររបស់ Inter Milan រូបនេះ គឺជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន
-
បាល់ទាត់អន្តរជាតិ13 hours ago
Lionel Messi បង្ហើបថា មនុស្សមួយចំនួននៅ Barcelona មិនចង់ឲ្យគាត់ត្រឡប់ទៅវិញទេ
-
បាល់ទាត់អន្តរជាតិ17 hours ago
ផ្លូវការណ៍៖ Inter Miami ប្រកាសពីការចុះហត្ថលេខាលើ Lionel Messi