បាល់ទាត់អន្តរជាតិ
Barcelona ត្រៀមបន្តកុងត្រាថ្មីបន្ថែម 2 ឆ្នាំទៀតឲ្យគ្រូ Xavi

ក្លឹបអ្នកមានបុណ្យ Barcelona ត្រូវបានគេរាយការណ៍ថា នឹងផ្ដល់កុងត្រាថ្មីរយៈពេល 2 ឆ្នាំបន្ថែមលើកុងត្រាបច្ចុប្បន្នសម្រាប់គ្រូបង្វឹកលោក Xavi Hernandez ដែលកុងត្រាថ្មីនេះនឹងមានសុពលភាពរហូតដល់ចុងបញ្ចប់នៃយុទ្ធនាការរដូវកាលឆ្នាំ 2025-2026។
យ៉ាងណាមិញកុងត្រាបច្ចុប្បន្នដែលមានស្រាប់របស់គ្រូបង្វឹកវ័យ 43 ឆ្នាំរូបនេះជាមួយក្លឹបយក្សកាតាឡាន់ នឹងត្រូវផុតកំណត់នៅខែមិថុនា ឆ្នាំ 2024 ប៉ុន្តែថ្មីៗនេះគាត់បានបង្ហើបថា គាត់កំពុងពិភាក្សាជាមួយក្លឹប Barcelona ជុំវិញការបន្តកុងត្រាថ្មី។
យោងតាម Marca បានឲ្យដឹងថា ពេលនេះ Barcelona បានធ្វើការទាក់ទងជាផ្លូវការណ៍ជាមួយអ្នកតំណាងរបស់លោក Xavi Hernandez ហើយ ដោយពួកគេនឹងផ្តល់ជូននូវការចុះកុងត្រាជាមួយគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះរហូតដល់រដូវក្តៅឆ្នាំ 2026។
ប្រភព: Sportsmole