បាល់ទាត់អន្តរជាតិ
Camavinga ប្រាប់ឈ្មោះកីឡាករដែលអាចឈ្នះ Ballon d’Or ឆ្នាំនេះ

ខ្សែបម្រើ Eduardo Camavinga របស់ក្លឹបអធិរាជស Real Madrid បានគាំទ្រមិត្តរួមក្រុមរបស់ខ្លួន Karim Benzema សម្រាប់ការឈ្នះពាន Ballon d’Or ឆ្នាំនេះ។ នៅពេលត្រូវបានសួរថា តើ Benzema អាចឈ្នះ Ballon d’Or មួយទៀតរឺអត់? ពេលនោះ Camavinga បានឆ្លើយតបតាមរយៈ RMC Sport ថា៖ “ពិតណាស់។ គ្មានហេតុផលអ្វីដែលមិនអាចទៅរួចទេ។ ប្រសិនបើគាត់នៅតែបន្តបង្ហាញទម្រង់លេងដូចពេលនេះ ប្រាកដណាស់គាត់អាចនឹងទទួលបានពាននេះមួយទៀត”។
គួររំលឹកផងដែរថា Karim Benzema បានឈ្នះ Ballon d’Or កាលពីឆ្នាំមុន ដែលជាការឈ្នះលើកដំបូងក្នុងអាជីពបាល់ទាត់របស់ខ្លួន។ ពេលនោះគាត់បានយកឈ្នះសម្លេងឆ្នោតរបស់ Sadio Mane និង Kevin de Bruyne។ យ៉ាងណាមិញ ទោះបីជារដូវកាលនេះគាត់ទទួលរងការញុំាញីដោយសារបញ្ហារបួស ប៉ុន្តែទម្រង់លេងរបស់ខ្សែប្រយុទ្ធវ័យ 35 ឆ្នាំរូបនេះ នៅតែល្អប្រសើរដដែល។
ថ្មីៗនេះគាត់បានស៊ុតបញ្ចូលទី Hat-trick ពេលប្រកួតតទល់នឹង Barcelona ហើយបាននាំក្លឹបអធិរាជស Real Madrid ឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត Copa del Rey ថែមទៀតផង។ រដូវកាលនេះ គាត់បានស៊ុតបញ្ចូលទីបាន 25 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមរបស់ខ្លួនបាន 6 ដង។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ1 day ago
Mario Balotelli អះអាងថា កីឡាកររូបនេះមានបច្ចេកទេសញាក់បាល់ល្អជាង Neymar
-
បាល់ទាត់អន្តរជាតិ11 hours ago
អស់ល្អនឹងគ្នាបាត់! Boateng ថា គាត់និយាយកុហកដែលថា Messi ជាកីឡាករល្អបំផុត ព្រោះគ្រាន់តែចង់លេងនៅ Barcelona
-
បាល់ទាត់អន្តរជាតិ23 hours ago
Xavi ប្រាប់ឈ្មោះខ្សែប្រយុទ្ធ 3 រូប ដែលគាត់ពិបាកទប់ទល់បំផុត ក្នុងនាមជាគ្រូបង្វឹកម្នាក់របស់ Barcelona