Connect with us

បាល់ទាត់អន្តរជាតិ

ក្លឹប Bayern Munich ត្រៀម​ចាយលុយ​ខ្ទង់ 100 លានអឺរ៉ូ​លើ​ខ្សែ​ប្រយុទ្ធ​មួយ​រូប​នៅ​រដូវក្ដៅ​នេះ

Published

on

ក្លឹប​យក្ស​របស់​អាឡឺម៉ង់ Bayern Munich ត្រូវ​បាន​គេ​រាយការណ៍​ឲ្យ​ដឹង​កាល​ពី​ថ្មីៗ​នេះ​ថា កំពុង​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ក្នុង​ការ​នាំ​យក​ខ្សែ​ប្រយុទ្ធ Victor Osimhen របស់ Napoli មក​កាន់​ទឹកដី​ Allianz Arena នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ។ ក្លឹប​ម្ចាស់​ជើង​ឯក​នៅ Bundesliga មួយ​នេះ បច្ចុប្បន្ន​ពិត​ជា​ត្រូវ​ការ​ជា​ចាំ​បាច់​ នូវ​ខ្សែ​ប្រយុទ្ធ​កណ្ដាល​ម្នាក់។

ពួក​គេ​បាន​ខ្វះ​ខាត​ខ្សែ​ប្រយុទ្ធ​មុតស្រួច​ម្នាក់​នៅ​តំបន់​ប្រយុទ្ធ បន្ទាប់​ពី​ការ​ចាកចេញ​របស់ Robert Lewandowski។ យោង​តាម​ការ​អះអាង​របស់ Plettigoal បាន​ឲ្យ​ដឹង​ថា ក្លឹប Bayern Munich នឹង​ដាក់​សំណើរ​ប្រហែល​ជា 100 លានអឺរ៉ូ សម្រាប់​កីឡាករ​សញ្ជាតិ​នីហ្សេរីយ៉ា​រូប​នេះ​នៅ​រដូវក្ដៅ​ខាង​មុខ។

យោងតាម​របាយការណ៍​ដដែល​នេះ​ដែរ បាន​លើកឡើង​ថា ក្លឹប​អាឡឺម៉ង់ Bayern Munich បាន​បើក​ការ​ពិភាក្សា​ជាមួយ Napoli រួច​ហើយ​អំពី​រឿង​នេះ។ យ៉ាង​ណា​ក្លឹប Napoli ត្រូវ​បាន​គេ​ដឹង​ថា នឹង​ទាម​ទារ​តម្លៃ​ផ្ទេរ​ច្រើន​ជាង 100 លានអឺរ៉ូ ខណៈ​ដែល​កីឡាករ​វ័យ 24 ឆ្នាំ​រូប​នេះ ក៏​ត្រូវ​បាន​ក្លឹប​ផ្សេងៗ​ចាប់​អារម្មណ៍​ផង​ដែរ​ដូច​ជា Manchester United, Chelsea និង Paris Saint-Germain។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២