Connect with us

បាល់ទាត់អន្តរជាតិ

Vinicius Jr សារភាព​ថា Araujo ជា​ខ្សែ​ការពារ​ល្អ​បំផុត ក្នុង​ចំណោម​ខ្សែការពារ​ទាំង​អស់​ដែល​គាត់​ធ្លាប់​បាន​ជួប

Published

on

តារា​ឆ្នើម Vinicius Jr បាន​និយាយ​នៅ​ក្នុង​បទសម្ភាសន៍​មួយ​ក្រោយ​ការ​ប្រកួត​របស់​គាត់​សម្រាប់ Real Madrid ដែល​បាន​យក​ឈ្នះ Chelsea ក្នុង​លទ្ធផល 2-0 ក្នុង​ការ​ប្រកួត UEFA Champions League វគ្គ 8 ក្រុម​ចុង​ក្រោយ​ជើង​ទី 1 កាល​ពី​ម្សិលមិញ​នេះ ដោយ​សរសើរ​ថា Ronald Araujo គឺ​ជា​ខ្សែការពារ​ម្នាក់​ដែល​គាត់​ពិបាក​ប្រឈម​មុខ​ជា​មួយ​បំផុត​នៅ​លើ​ទីលាន​ប្រកួត។

យ៉ាង​ណា​មិញ​កីឡាករ​សញ្ជាតិ​ប្រេស៊ីល​រូបនេះ​បាន​ក្លាយ​ជា​កីឡាករ​ដ៏​សំខាន់​របស់​ក្លឹប Real Madrid ហើយ​ជា​ថ្មី​ម្តង​ទៀត គាត់​បាន​បង្ហាញ​ខ្លួន​យ៉ាង​លេចធ្លោរ​នៅ​ក្នុង​ការ​ប្រកួត​របស់ Real Madrid ទល់​នឹង Chelsea ដោយ​បាន​ក្លាយ​ជា​កីឡាករ​ល្អ​ប្រចាំ​ការ​ប្រកួត​ខណៈ​ដែល​គាត់​បាន​រួម​ចំណែក Assists គ្រាប់​បាល់ទាំង 2 គ្រាប់​សម្រាប់​ក្រុម​របស់​ខ្លួន។

នៅ​ក្នុង​ការ​ជជែក​មួយ​ក្រោយ​ការ​ប្រកួត​របស់ Vinicius Jr អំពី​ខ្សែការពារ​ល្អ​បំផុត​ដែល​គាត់​ធ្លាប់​ប្រឈម​មុខ​ជា​មួយ ពេល​នោះ​កីឡាករ​វ័យ 22 ឆ្នាំ​រូប​នេះ បាន​ជ្រើសរើស Araujo ជា​គូប្រជែង​ដ៏​ស្វិតស្វាញ​បំផុត​សម្រាប់​គាត់ តាំង​ពី​ដើម​រហូត​មក​ដល់​បច្ចុប្បន្ន។ Vinicius Jr បាន​និយាយ​ថា៖ “ខ្សែ​ការពារ​ល្អ​បំផុត​ដែល​ខ្ញុំ​ធ្លាប់​ជួប​គឺ Araujo។ គាត់​ខ្លាំង និង​ល្អ​ណាស់។ នោះ​ហើយ​ជា​មូល​ហេតុ​ដែល​គាត់​លេង​ឲ្យ Barcelona”។

ប្រភព: Sports Yahoo

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២