បាល់ទាត់អន្តរជាតិ
ហង្សក្រហម Liverpool ត្រូវបាន FA ពិន័យជាប្រាក់ 37.500 ផោន
ថ្មីៗនេះក្លឹបហង្សក្រហម Liverpool ត្រូវបាន FA ពិន័យជាប្រាក់ប្រមាណជា 37.500 ផោន សម្រាប់ការដែលពួកគេបានបង្ករកំហុសទៅលើអាជ្ញាកណ្ដាលលោក Simon Hooper ក្នុងអំឡុងពេលនៃការប្រកួតដែលគេបានចាញ់ Manchester City កាលពីថ្ងៃទី 1 ខែ មេសា កន្លងទៅ។
យ៉ាងណាមិញក្រុមរបស់លោក Pep Guardiola បានរកគ្រាប់បាល់ស៊ុតបញ្ចូលទី វាយបកទៅលើក្លឹបហង្សក្រហម Liverpool ក្នុងលទ្ធផលដ៏ចាស់ដៃ 4-1។ ក្នុងការប្រកួតនោះដែរ កីឡាកររបស់ក្លឹបហង្សក្រហម បានតវ៉ាយ៉ាងតឹងសរសៃកជាមួយនឹងអាជ្ញាកណ្ដាលដោយ Rodri បានបង្ករកំហុសទៅលើ Cody Gakpo។ យ៉ាងណា Rodri មិនទទួលបានការពិន័យអ្វីឡើយ ខណៈដែលខ្សែបម្រើរូបនេះមានកាតលឿងជាប់ខ្លួនមួយរួចស្រេចទៅហើយ។
ក្នុងពេលបង្ករកំហុសនោះកីឡាករជាច្រើននាក់របស់ Liverpool បានព្យាយាមសម្រុកទៅមុខ ដោយបញ្ចេញកំហឹងជាមួយលោក Simon Hooper។ ក្លឹបហង្សក្រហម Liverpool ត្រូវបានចោទប្រកាន់ពីការប្រព្រឹត្តតាមរបៀបមិនសមរម្យលើអាជ្ញាកណ្ដាល ហើយ FA បានប្រកាសនៅព្រឹកថ្ងៃសុក្រនេះថា នឹងដាក់ទណ្ឌកម្មលើពួកគេដោយមិនអាចលើកលែងបាន។ ជាចុងក្រោយ FA បានពិន័យជាប្រាក់លើពួកគេចំនួន 37.500 ផោន។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ5 days ago
Man Utd កំពុងតាមប្រមាញ់ខ្សែបម្រើមួយរូបរបស់ក្លឹប Bayern Munich
-
បាល់ទាត់អន្តរជាតិ3 days ago
Bayern Munich សម្រេចចិត្តចរចាជាលើកចុងក្រោយជាមួយ Alphonso Davies
-
បាល់ទាត់អន្តរជាតិ5 days ago
Real Madrid សុខចិត្តចំណាយប្រាក់ដើម្បីនាំយក Alexander-Arnold មកទឹកដីអេស្ប៉ាញឲ្យបានមុនបិទរដូវកាលនេះ