បាល់ទាត់អន្តរជាតិ
តោខៀវ Chelsea ត្រៀមបន្ថែមកុងត្រាថ្មីសម្រាប់ Enzo Fernandez រហូតដល់ឆ្នាំ 2032

ក្លឹបតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថា ត្រៀមបន្តកុងត្រាថ្មីលើកុងត្រាបច្ចុប្បន្នរបស់ខ្សែបម្រើ Enzo Fernandez។ កាលពីខែមករាកន្លងទៅ ក្លឹបតោខៀវបានផ្ទេរខ្សែបម្រើឆ្នើមរូបនេះជាមួយនឹងតម្លៃបំបែកកំណត់ត្រាចំនួន 106.8 លានផោន ដើម្បីនាំយកគាត់ពី Benfica មកកាន់ Stamford Bridge។
Fernandez ជាកីឡាករមួយរូបដែលក្លឹប Benfica ចំណាយពេលវេលា និងថវិកាបានចំណេញច្រើនជាងគេ។ ត្រឹមតែរយៈពេល 6 ខែប៉ុណ្ណោះ ដោយផ្ទេរខ្សែបម្រើរូបនេះពី River Plate ក្នុងតម្លៃ 12 លានផោន ប៉ុន្តែគាត់បានកើនឡើងតម្លៃខ្លួនខ្ពស់កប់ពពក ពេលចាកចេញទៅទឹកដីអង់គ្លេសជាមួយតោខៀវ Chelsea។
យ៉ាងណាមិញតិចជាង 4 ខែ ក្នុងការប្រកបអាជីពរបស់ខ្លួនជាមួយតោខៀវ Chelsea ពេលនេះអ្នកកាសែត Cesar Luis Merlo បានអះអាងថា ក្លឹបតោខៀវដែលជាក្លឹបបច្ចុប្បន្នរបស់ Enzo Fernandez ត្រៀមបន្ថែមកុងត្រាថ្មីលើកុងត្រាបច្ចុប្បន្នដែលមានស្រាប់ ហើយកុងត្រាថ្មីនៃគម្រោងនេះនឹងមានសុពលភាពរហូតដល់រដូវក្តៅឆ្នាំ 2032។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ20 hours ago
អ៊ីស្រាអែល ទម្លាក់ប្រេស៊ីល ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត World Cup U-20
-
បាល់ទាត់អន្តរជាតិ2 days ago
គ្រូបង្វឹកល្បីៗ 5 រូប ដែលមិនធ្លាប់មានប្រវត្តិត្រូវបានក្លឹបបណ្ដេញចេញពីតំណែង
-
បាល់ទាត់អន្តរជាតិ2 days ago
Pep បញ្ជាក់ថា ប្រកួត FA Cup វគ្គផ្ដាច់ព្រ័តយប់នេះ នឹងប្រើប្រាស់អ្នកចាំទីដៃទីពីរ Stefan Ortega