Connect with us

បាល់ទាត់អន្តរជាតិ

Sofiane Boufal៖ ខ្ញុំ​ចូលចិត្ត Messi ជាង Cristiano Ronaldo ហើយ​ក្លឹប​ដែល​ខ្ញុំ​ចង់​លេង​ជាមួយ​គឺ…

Published

on

កីឡាករ​របស់​ក្រុម​ជម្រើស​ជាតិ​ម៉ារ៉ុក Sofiane Boufal បាន​សារភាព​ថា គាត់​រីករាយ​នឹង​ឃើញ Cristiano Ronaldo បរាជ័យ​ក្នុង​ការ​ប្រកួត​ព្រឹត្តិការណ៍ FIFA World Cup 2022 ហើយ​ទន្ទឹម​នឹង​នេះ​ដែរ គាត់​ក៏​បាន​កោតសរសើរ​ចំពោះ​ភាព​ជោគជ័យ​របស់ Lionel Messi នៅ​ក្នុង​ពេល​នោះ។

ខ្សែប្រយុទ្ធ​ឆ្នើម Cristiano Ronaldo បាន​ចាប់​ផ្ដើម​ការ​ប្រកួត World Cup នៅ​​ប្រទេស​កាតា​ដោយ​មាន​សង្ឃឹម​ខ្ពស់ ប៉ុន្តែ​ការ​ប្រកួត​មិន​បាន​ទៅ​តាម​ដំណើរ​នៃ​គម្រោង​ដែល​គាត់​ចង់​បាន​នោះ​ឡើយ ហើយ​បាន​ធ្លាក់​ចេញ​ត្រឹម​វគ្គ 8 ក្រុម​ចុង​ក្រោយ​ក្រោម​ស្នាដៃ​របស់​ក្រុម​ជម្រើស​ជាតិ​ម៉ារ៉ុក។ ផ្ទុយ​ពី​នេះ Lionel Messi បាន​បរាជ័យ​នៅ​ក្នុង​ការ​ប្រកួត​បើក​ឆាក ប៉ុន្តែ​ដំណើរ​ផ្សងព្រេង​របស់​គាត់​បាន​ឈាន​ដល់​វគ្គ​ផ្ដាច់​ព្រ័ត និង​លើក​ពាន​ជាមួយ​ក្រុម​ជម្រើសជាតិ​អាហ្សង់ទីន​ផង​ដែរ។

Sofiane Boufal ដែល​ជា​កីឡាករ​ដ៏​សំខាន់​ម្នាក់​របស់​ម៉ារ៉ុក​នៅ World Cup ពេល​នេះ​បាន​និយាយ​ថា គាត់​រីករាយ​ក្នុង​ការ​ឃើញ Cristiano Ronaldo បរាជ័យ​ដោយ​ចាញ់​ក្រុម​ម៉ារ៉ុក​របស់​គាត់។ កីឡាករ​រូប​នេះ​ក៏​​បាន​បង្ហើប​ដែរ​ថា គាត់​ចូលចិត្ត Messi ជាង Cristiano Ronaldo។ Sofiane Boufal បាន​និយាយ​ទៅ​កាន់ @ReshadRahman ថា៖ “ដោយ​ការ​គោរព​ចំពោះ Cristiano Ronaldo ខ្ញុំ​រីករាយ​ដែល​បាន​ឃើញ​គាត់​បរាជ័យ ច្រើន​ជាង​អ្វី​ដែល​យើង​បរាជ័យ។ ខ្ញុំ​ចូលចិត្ត Messi ជាង Ronaldo ហើយ​ក្លឹប​ដែល​ខ្ញុំ​ចង់​លេង​គឺ Barcelona”។

ប្រភព: Sportskeeda

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២