បាល់ទាត់អន្តរជាតិ
Gavi នឹងទទួលបានប្រាក់ខែច្រើនជាងគេនៅ Premier League ប្រសិនបើគាត់ផ្ទេរទៅចូលរួមជាមួយ Chelsea
ក្លឹបតោខៀវ Chelsea ត្រូវបានគេរាយការណ៍មកថា បានត្រៀមខ្លួនផ្ដល់ឲ្យខ្សែបម្រើ Gavi របស់ Barcelona នូវកុងត្រាដ៏អស្ចារ្យមួយ ដែលនឹងធ្វើឲ្យគាត់ក្លាយជាកីឡាករដែលរកចំណូលបានច្រើនជាងគេបំផុតនៅ Premier League។ យ៉ាងណាមិញ បច្ចុប្បន្ន Gavi កំពុងលំបាកក្នុងការប្រឆាំងច្បាប់របស់ La Liga និងកំពុងប្រឈមមុខក្នុងការចាកចេញពី Barcelona ដោយគ្មានតម្លៃខ្លួន។
ទន្ទឹមនឹងនេះដែរ Chelsea បច្ចុប្បន្នកំពុងស្ថិតនៅក្នុងស្ថានភាពដើរខុសគន្លងនៃយុត្តិធម៌ផ្នែកហិរញ្ញវត្ថុ ខណៈដែលពួកគេបានចាយលុយដ៏ច្រើនសន្ធឹកសន្ធាប់កាលពីខែមករាកន្លងទៅ។ ទោះជាយ៉ាងណាក៏ដោយលោក Todd Boehly ដែលជាប្រធានក្លឹប មិនអាចបញ្ឈប់មហិច្ឆតារបស់ខ្លួនក្នុងការដណ្តើមពាន Premier League នៅរដូវកាលក្រោយនោះទេ ហើយគាត់នឹងចំណាយប្រាក់ជាច្រើនទៀតសម្រាប់ការរុះរើក្រុមនៅចុងបញ្ចប់នៃរដូវកាលនេះ។
យោងតាមរបាយការណ៍ពី AS បានឲ្យដឹងថា ក្លឹបតោខៀវ Chelsea នឹងហ៊ានចំណាយប្រាក់ដ៏ច្រើន ដើម្បីទទួលបាន Gavi នៅរដូវក្ដៅនេះ។ របាយការណ៍ដដែលនេះដែរ បានបង្ហាញថា Chelsea អាចនឹងសម្រេចបំណងរបស់ខ្លួនក្នុងការចុះហត្ថលេខាលើ Gavi ជាមួយនឹងការផ្ដល់ប្រាក់ខែដ៏ច្រើន ពោលគឺច្រើនជាងកីឡាករណាៗទាំងអស់នៅលីគកំពូលរបស់អង់គ្លេស ដើម្បីល្បួងគាត់ឲ្យទៅ Premier League។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
ហង្សក្រហមផ្ដល់ឱកាសចុងក្រោយដល់ Darwin Nunez មុនសម្រេចចិត្តលក់ចេញ
-
បាល់ទាត់អន្តរជាតិ2 days ago
Bayern Munich អាចនឹងលក់ខ្សែប្រយុទ្ធរបស់ខ្លួនរូបនេះ ទៅឲ្យ Barcelona
-
បាល់ទាត់អន្តរជាតិ5 days ago
ក្លឹបធំៗ 2 នឹងព្យាយាមចុះហត្ថលេខាលើ Garnacho នៅចុងបញ្ចប់នៃរដូវកាលនេះ!!!