បាល់ទាត់អន្តរជាតិ
Manchester City និង Manchester United ត្រៀមចាយលុយច្រើនជាង 50 លានអឺរ៉ូ លើខ្សែការពារឆ្នើមមួយរូបនៅ Serie A
ក្លឹបមេឃខៀវ Manchester City និងក្លឹបបិសាចក្រហម Manchester United ត្រូវបានគេដឹងថា នឹងហ៊ានចំណាយប្រាក់ខ្ទង់ 52 លានអឺរ៉ូ (46.5 លានផោន) ដើម្បីចុះហត្ថលេខាលើខ្សែការពារកណ្តាលមួយរូបរបស់ Inter Milan គឺកីឡាករ Alessandro Bastoni នៅរដូវក្តៅខាងមុខ។
យ៉ាងណាមិញ កីឡាករវ័យ 24 ឆ្នាំរូបនេះមិនទាន់បានបន្តកុងត្រាថ្មីរបស់គាត់ជាមួយ Inter Milan ដែលនឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលក្រោយឡើយ។ បច្ចុប្បន្ន Bastoni គឺជាខ្សែការពារកណ្តាលដែលមានទម្រង់លេងលេចធ្លោរបំផុតមួយរូប ក្នុងចំណោមខ្សែការពារកំពូលៗជាច្រើននៅតំបន់អឺរ៉ុប។
ប្រសិនបើ Inter Milan មិនអាចបញ្ចុះបញ្ចូលឲ្យខ្សែការពាររូបនេះបន្តកុងត្រាថ្មីជាមួយពួកគេបានទេនោះ របាយការណ៍ពី Fichajes អះអាងថា ក្លឹបយក្សអ៊ីតាលីមួយនេះនឹងទាមទារយ៉ាងហោចណាស់ 52 លានអឺរ៉ូ (46.5 លានផោន) ដើម្បីលក់ Alessandro Bastoni ចេញ។ ដូចគ្នានេះដែរ ទាំងក្លឹប Manchester City និង Manchester United នឹងមិនមានបញ្ហាណាមួយក្នុងការចំណាយលើតម្លៃដែល Inter Milan ចង់បានឡើយ។ ដូច្នេះនៅចុងបញ្ចប់នៃរដូវកាលនេះ ការផ្ទេរមកទឹកដីអង់គ្លេសដោយចូលរួមជាមួយក្លឹបណាមួយក្នុងចំណោមក្លឹបទាំង 2 នេះ គឺស្ថិតក្នុងជម្រើសរបស់ Bastoni ជាអ្នកសម្រេច។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ5 days ago
តែតចូលមួយគ្រាប់ហើយ Gabriel Magalhaes ឆ្លៀតអបអរឌឺខ្សែប្រយុទ្ធរបស់ក្លឹប Sporting CP
-
បាល់ទាត់អន្តរជាតិ5 days ago
Unai Emery បដិសេធមិនឲ្យក្លឹបនាំយកខ្សែបម្រើរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid ត្រៀមចែកផ្លូវគ្នាជាមួយលោក Carlo Ancelotti