បាល់ទាត់អន្តរជាតិ
Arsenal កំពុងបំផ្លាញក្ដីស្រមៃក្នុងការលើកពាន Premier League របស់ខ្លួន ក្រោយស្មើ 2-2 ជាមួយ West Ham United

ក្តីសង្ឃឹមក្នុងការដណ្តើមពាន Premier League របស់ Arsenal កំពុងត្រូវបានបំផ្លាញដោយខ្លួនឯង ខណៈដែលការប្រកួតកាលពីមុននេះបន្តិច ពួកគេបានត្រឹមបញ្ចប់លទ្ធផលស្មើ 2-2 ជាមួយក្រុមផ្ចាស់ផ្ទះ West Ham United។
ខ្សែប្រយុទ្ធ Gabriel Jesus និងខ្សែបម្រើ Martin Odegaard បានស៊ុតបាល់បញ្ចូលទីម្នាក់មួយគ្រាប់ ដោយចំណាយពេលត្រឹមតែ 10 នាទីដំបូងនៃការប្រកួតប៉ុណ្ណោះ។ ប៉ុន្តែការនាំមុខគូប្រកួត 2-0 មុន មិនបានធ្វើឲ្យពួកគេទទួលបាន 3 ពិន្ទុត្រឡប់ទៅផ្ទះវិញនោះទេដោយ Said Benrahma និង Jarrod Bowen រកបានគ្រាប់បាល់ម្នាក់មួយគ្រាប់វាយបកវិញ និងធ្វើឲ្យក្រុមទាំងពីរត្រូវចែកគ្នាម្នាក់ 1 ពិន្ទុ។
លទ្ធផលស្មើនេះដែរ គឺជាចំណែកមួយដ៏ធំ ក្នុងការផ្ដល់ឱកាសដល់ក្រុមលេខពីរ Manchester City ក្នុងការតាមកៀកពិន្ទុខ្លាំងបំផុត។ Manchester City នៅមានប្រកួតចំណេញមួយនៅក្នុងដៃ ដែលប្រកួតនោះពួកគេនឹងត្រូវប៉ះជាមួយ Arsenal។ ប្រសិនបើកាំភ្លើងធំចាញ់ ហើយ Manchester City នោះក្រុមទាំងពីរនៅចាញ់គ្នាតែ 1 ពិន្ទុប៉ុណ្ណោះ។ ដូច្នេះប្រកួតដែលនៅសល់ Arsenal ត្រូវឈ្នះទាំងអស់ ទើបពួកគេអាចលើកពាន Premier League បាន ក្នុងករណីដែល Manchester City ឈ្នះប្រកួតដែលនៅសល់ទាំងអស់ដូចគ្នា។
ប្រភព: Sportsmole