បាល់ទាត់អន្តរជាតិ
Liverpool កំពុងតាមប្រមាញ់ខ្សែប្រយុទ្ធវ័យ 20 ឆ្នាំរបស់ Lyon
ក្លឹបហង្សក្រហម Liverpool ត្រូវបានគេរាយការណ៍ថា កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ពីស្ថានភាពរបស់ខ្សែប្រយុទ្ធ Bradley Barcola របស់ក្លឹប Lyon។ កីឡាករវ័យ 20 ឆ្នាំរូបនេះបានលេងនៅក្លឹបបច្ចុប្បន្នរបស់ខ្លួនតាំងពីអាយុ 8 ឆ្នាំ ហើយបានរីកចម្រើនយ៉ាងខ្លាំងជាមួយឈុតយុវជន និងត្រូវបានក្លឹបប្រូម៉ូតឲ្យឡើងមកលេងជាមួយឈុតធំនៅរដូវកាលនេះ។
ខ្សែប្រយុទ្ធសញ្ជាតិបារាំង Barcola ស៊ុតបញ្ចូលទីបាន 7 គ្រាប់ និង Assists បាន 4 ដង ក្នុងការបង្ហាញខ្លួន 25 ប្រកួត នៅរដូវកាលនេះ។ កីឡាករដែលកើតក្នុងឆ្នាំ 2002 រូបនេះ ទើបតែបានប្រឡូកក្នុងជីវិតបាល់ទាត់របស់លីគកំពូលលើកដំបូងប៉ុណ្ណោះ ប៉ុន្តែគាត់មានទម្រង់លេងលេចធ្លោរជាខ្លាំង។
យោងតាមអ្នកកាសែត Fabrizio Romano បានឲ្យដឹងថា ក្លឹបធំៗជាច្រើននៅតំបន់អឺរ៉ុបកំពុងតាមដានពីស្ថានភាពនៃការវិវត្តរបស់ Barcola ហើយ Liverpool ក៏ជាបេក្ខភាពដែលស្ថិតក្នុងចំណោមក្លឹបដែលបានចាប់អារម្មណ៍លើកីឡាករឆ្នើមរូបនេះដែរ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Bayern Munich សម្រេចចិត្តចរចាជាលើកចុងក្រោយជាមួយ Alphonso Davies
-
បាល់ទាត់អន្តរជាតិ5 days ago
Man Utd កំពុងតាមប្រមាញ់ខ្សែបម្រើមួយរូបរបស់ក្លឹប Bayern Munich
-
បាល់ទាត់អន្តរជាតិ5 days ago
Real Madrid សុខចិត្តចំណាយប្រាក់ដើម្បីនាំយក Alexander-Arnold មកទឹកដីអេស្ប៉ាញឲ្យបានមុនបិទរដូវកាលនេះ