បាល់ទាត់អន្តរជាតិ
Federico Valverde អាចប្រឈមនឹងការពិន័យមិនឲ្យចូលលេង 12 ប្រកួត ក្នុងករណីស្ទាក់វាយ Alex Baena

ខ្សែបម្រើ Federico Valverde របស់ក្លឹប Real Madrid អាចត្រូវបានហាមឃាត់មិនឲ្យចូលលេងរហូតដល់ 12 ប្រកួត សម្រាប់ករណីវាយតប់លើកីឡាករ Alex Baena របស់ក្លឹប Villarreal។ គណៈកម្មាធិការបាល់ទាត់ FA របស់អេស្ប៉ាញ នឹងស៊ើបអង្កេតអំពីរឿងនេះឲ្យបានច្បាស់ ចាប់ពីថ្ងៃពុធខាងមុខនេះទៅ។
Valverde និង Baena ត្រូវបានគេដឹងថា មានជម្លោះ បន្ទាប់ពីការប្រកួតដែល Real Madrid ចាញ់ Villarreal 3-2 កាលពីថ្ងៃទី 8 ខែមេសាកន្លងទៅ។ យ៉ាងណាមិញរឿងនេះទំនងជាត្រូវបានដោះស្រាយយ៉ាងហោចណាស់មួយខែ មានន័យថា Valverde នឹងនៅមានសេរីភាពក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Copa del Rey ទល់នឹង Osasuna នៅថ្ងៃទី 6 ខែក្រោយនេះ។
ខ្សែបម្រើសញ្ជាតិអ៊ុយរុយហ្គាយរបស់ Real Madrid នឹងអាចពិន័យចាប់ពី 4 ប្រកួត រហូតឈានដល់ 12 ប្រកួត ប្រសិនបើគេរកឃើញថា ពិតជាមានកំហុសក្នុងរឿងនោះពិតមែន។ យ៉ាងណាគេគិតថា Federico Valverde អាចមានសិទ្ធិស្នើសុំដល់ចៅក្រម ក្នុងការព្យួរការពិន័យបណ្ដោះអាសន្នផងដែរ ដោយសារតែករណីនេះមិនបានកើតឡើងនៅលើទីលានប្រកួត។
ប្រភព: Theathletic
-
បាល់ទាត់អន្តរជាតិ1 day ago
Mario Balotelli អះអាងថា កីឡាកររូបនេះមានបច្ចេកទេសញាក់បាល់ល្អជាង Neymar
-
បាល់ទាត់អន្តរជាតិ13 hours ago
អស់ល្អនឹងគ្នាបាត់! Boateng ថា គាត់និយាយកុហកដែលថា Messi ជាកីឡាករល្អបំផុត ព្រោះគ្រាន់តែចង់លេងនៅ Barcelona
-
បាល់ទាត់អន្តរជាតិ1 day ago
Xavi ប្រាប់ឈ្មោះខ្សែប្រយុទ្ធ 3 រូប ដែលគាត់ពិបាកទប់ទល់បំផុត ក្នុងនាមជាគ្រូបង្វឹកម្នាក់របស់ Barcelona