បាល់ទាត់អន្តរជាតិ
Xavi មិនចង់ប្រើប្រាស់ Sergino Dest ឡើយ ហើយឲ្យក្លឹបរបស់ខ្លួនលក់ខ្សែការពាររូបនេះចេញ

គ្រូបង្វឹករបស់ក្លឹបអ្នកមានបុណ្យ Barcelona លោក Xavi Hernandez មិនចង់ឲ្យក្លឹបរបស់ខ្លួននាំយកខ្សែការពារ Sergino Dest ត្រឡប់មក Camp Nou វិញឡើយ។ យោងតាមសារព័ត៌មាន El Nacional បានឲ្យដឹងថា គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះមិនមានបំណងនឹងប្រើប្រាស់ Sergino Dest សម្រាប់ការប្រកួតនារដូវកាលក្រោយឡើយ។
យ៉ាងណាមិញ កីឡាករសញ្ជាតិអាមេរិក Sergino Dest បានខ្ចីជើងទៅក្លឹបអ៊ីតាលី AC Milan កាលពីឆ្នាំមុនរយៈពេល 1 រដូវកាល។ យ៉ាងណា AC Milan ប្រហែលជានឹងមិនទិញផ្ដាច់កុងត្រារបស់គាត់នៅចុងបញ្ចប់នៃរដូវកាលនេះឡើយ ហើយក្លឹបអ្នកមានបុណ្យ Barcelona នឹងត្រូវបង្ខំចិត្តទទួលយកគាត់ត្រឡប់មកវិញ។
ស្ថានភាពរបស់ Sergino Dest គឺត្រូវត្រឡប់មក Camp Nou វិញ ព្រោះបើយោងតាមរបាយការណ៍ពី Capology បានឲ្យដឹងថា ខ្សែការពារស្ដាំរូបនេះ ជាកីឡាករម្នាក់ដែលមានប្រាក់ខែខ្ពស់បំផុតមួយនៅ AC Milan ដែលសរុបចំនួន 4.68 លានអឺរ៉ូ ក្នុងមួយឆ្នាំ ស្មើនឹង 87.2% ច្រើនជាងកីឡាករដែលរកចំណូលខ្ពស់បំផុតទី 2 នៅក្លឹបអ៊ីតាលី Sandro Tonali។ ដូច្នេះ Barcelona នឹងជួបការលំបាកបន្ថែមទៀត ពេលដែល Sergino Dest ត្រឡប់មកវិញ ដោយពួកគេត្រូវស្វែងរកជម្រើសនៃការលក់គាត់ចេញ រឺដាក់គាត់ឲ្យខ្ចីជើងទៅក្លឹបណាផ្សេងបន្តទៀត នៅរដូវក្ដៅនេះ។
ប្រភព: Dailypost