បាល់ទាត់អន្តរជាតិ
Man City នឹងអនុញ្ញាតឲ្យ Aymeric Laporte ចាកចេញនៅចុងបញ្ចប់នៃរដូវកាលនេះ

ក្លឹបមេឃខៀវ Manchester City ត្រូវបានគេរាយការណ៍ថា បានត្រៀមខ្លួនរួចជាស្រេច ក្នុងការអនុញ្ញាតឲ្យខ្សែការពារ Aymeric Laporte ចាកចេញ នៅរដូវក្ដៅនេះ។ ចាប់តាំងពីចូលរួមជាមួយក្លឹបបច្ចុប្បន្ន ដោយផ្ទេរពី Athletic Bilbao ក្នុងតម្លៃ 57 លានផោន កាលពីឆ្នាំ 2018 ខ្សែការពារ Laporte បានបង្ហាញខ្លួនក្នុងការប្រកួតចំនួន 172 ប្រកួត ដោយស៊ុតបញ្ចូលទីបាន 12 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានចំនួន 4 ដង។
ប៉ុន្មានឆ្នាំមកនេះ ខ្សែការពារសញ្ជាតិអេស្ប៉ាញ Aymeric Laporte បានបង្ហាញទម្រង់លេងយ៉ាងល្អ និងជាចំណែកដ៏សំខាន់ក្នុងការឈ្នះពាន Premier League 4 លើកចុងក្រោយរបស់ Manchester City។ ទោះជាយ៉ាងណាក៏ដោយ គាត់មិនបានក្លាយជាកីឡាករសំខាន់របស់ក្រុមឡើយ នៅរដូវកាលនេះដោយបានបង្ហាញខ្លួនត្រឹមតែ 17 ប្រកួតប៉ុណ្ណោះ។
កីឡាករវ័យ 28 ឆ្នាំ Aymeric Laporte បានខកខានរយៈពេល 2 ខែដំបូងនៃការប្រកួតរដូវកាលនេះដោយសារតែបញ្ហាជង្គង់ ហើយបច្ចុប្បន្នគាត់ហាក់ដូចជា កំពុងក្លាយជាជម្រើសខ្សែការពារកណ្តាលទី 5 របស់លោក Pep Guardiola ទៅហើយ។ គ្រូបង្វឹករបស់ក្លឹបបានប្រើប្រាស់ Ruben Dias, John Stones, Manuel Akanji និង Nathan Ake ជាជម្រើសមុន Aymeric Laporte។ យោងតាមកាសែត Daily Mail បានឲ្យដឹងថា Man City នឹងមិនឈរក្នុងគោលជំហរបិទផ្លូវសម្រាប់ Laporte ឡើយ ដែលមានន័យថា គាត់អាចជ្រើសរើសការចាកចេញពីក្លឹបបាននៅចុងបញ្ចប់នៃរដូវកាលនេះ។ ប៉ុន្តែ Man City មិនមានបំណងលក់គេទៅឲ្យក្លឹបណាមួយដែលនៅ Premier League ដូចគ្នានោះទេ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ1 day ago
Pep Guardiola ថា កីឡាកររបស់ Inter Milan រូបនេះ គឺជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន
-
បាល់ទាត់អន្តរជាតិ12 hours ago
Lionel Messi បង្ហើបថា មនុស្សមួយចំនួននៅ Barcelona មិនចង់ឲ្យគាត់ត្រឡប់ទៅវិញទេ
-
បាល់ទាត់អន្តរជាតិ15 hours ago
ផ្លូវការណ៍៖ Inter Miami ប្រកាសពីការចុះហត្ថលេខាលើ Lionel Messi