Connect with us

បាល់ទាត់អន្តរជាតិ

Thiago Alcantara ចង់​ចាកចេញ​ពី Liverpool ដើម្បី​ត្រឡប់​ទៅ​អតីត​ក្លឹប​ចាស់ Barcelona វិញ

Published

on

ខ្សែ​បម្រើ​ឆ្នើម Thiago Alcantara របស់​ក្លឹប​ហង្សក្រហម Liverpool ត្រូវ​បាន​គេ​រាយការណ៍​ថា ចង់​ផ្ទេរ​វិល​ត្រឡប់​ទៅ​កាន់​ទឹកដី​កំណើត​របស់​ខ្លួន​វិញ នៅ​រដូវ​ក្តៅ​ខាង​មុខ​នេះ ដោយ​ចូល​រួម​ជា​មួយ​អតីត​ក្លឹប​ចាស់ Barcelona។ កីឡាករ​វ័យ 32 ឆ្នាំ​រូប​នេះ ជា​កីឡាករ​ដែល​ប្រសូត្រ​ចេញ​ពី​ថ្នាល​យុវជន La Masia និង​បាន​ផ្ទេរ​ទៅ​ចូលរួម​ជាមួយ Bayern Munich ថ្ងៃ​ទី 4 ខែ​កក្កដា ឆ្នាំ 2013។

រយៈ​ពេល 7 ឆ្នាំ​ជាមួយ​នឹង​ទ្រនំ​របស់​ក្លឹប Bayern Munich ខ្សែបម្រើ​សញ្ជាតិអេស្ប៉ាញ​រូប​បាន​ដើរ​តួ​យ៉ាង​សំខាន់​សម្រាប់​ក្លឹប​យក្ស​អាឡឺម៉ង់ និង​បាន​ឈ្នះពាន​គ្រប់បែប​យ៉ាង​ជាមួយ​គ្នា​ផង​ដែរ។ យ៉ាង​ណា​ក្នុង​ឆ្នាំ 2020 ក្លឹប​ហង្សក្រហម Liverpool បាន​ចំណាយ​ប្រាក់ 20 លានផោន ដើម្បី​ចុះ​ហត្ថលេខា​ផ្ទេរ​កីឡាករ​ឆ្នើម​រូប​នេះ​មក​ទឹកដី​អង់គ្លេស។ គាត់​បាន​ជួយ​ក្លឹប​ឲ្យ​ឈ្នះពានចំនួន 3 រួម​ទាំង FA Cup និង Carabao Cup ផង​ដែរ។

ដោយ​ឡែក​សម្រាប់​រដូវកាល​នេះ Thiago Alcantara ហាក់​ដូច​ជា​មិន​កាក់​កប​ឡើយ ជាមួយ​នឹង​របួស បូក​ផ្សំ​នឹង​ទម្រង់​លេង​ធ្លាក់​ចុះ​របស់ Liverpool។ បច្ចុប្បន្ន​ហង្សក្រហម​កំពុង​ឈរ​នៅ​ចំណាត់​ថ្នាក់ 8 និង​កំពុង​ប្រឈម​ជាមួយ​នឹង​ការ​គ្មាន​កៅអី​លេង UCL រដូវកាល​ក្រោយ។ យោងតាម​របាយការណ៍​ពី Fichajes បាន​ឲ្យ​ដឹង​ថា Thiago Alcantara ចង់​ត្រឡប់​ទៅ Barcelona វិញ​នៅ​រដូវ​ក្តៅ​នេះ ដោយ​សារ​តែ​គាត់​គ្មាន​ចេតនា​បន្ត​កុងត្រា​នៅ Liverpool ឡើយ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ Barcelona ដែល​ជា​អតីត​ក្លឹប​ចាស់​របស់​គាត់ នឹង​សម្លឹង​មើល​ការ​ចុះ​ហត្ថលេខា​លើ Ilkay Gundogan ជា​មុន​សិន ហើយ​ប្រសិន​បើ​ការ​នាំ​យក​ខ្សែបម្រើ​សញ្ជាតិ​អាឡឺម៉ង់​រូប​នេះ​មក Camp Nou មិន​បាន​សម្រេច ទើប​ពួក​គេ​អាច​នឹង​ពិចារណា​ផ្ទេរ Thiago Alcantara។

ប្រភព: Sportskeeda

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២