បាល់ទាត់អន្តរជាតិ
AC Milan និង Real Madrid ដឹកដៃគ្នាឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត UCL

កាលពីរំលងអាធ្រាតយប់មិញនេះ គេបានរកឃើញបេក្ខភាព 2 ក្រុមហើយដែលឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត រឺវគ្គ 4 ក្រុមចុងក្រោយនៃការប្រកួតក្របខណ្ឌ UEFA Champions League ដែលក្រុមទាំង 2 នោះគឺក្លឹបយក្សអេស្ប៉ាញ Real Madrid និងក្លឹបម្ចាស់ជើងឯកលីគកំពូលអ៊ីតាលី AC Milan។
យ៉ាងណាមិញ AC Milan បានទម្លាក់ Napoli ក្នុងលទ្ធផលសរុបទាំងពីរជើង 2 ទល់នឹង 1 ខណៈដែល Real Madrid បានទម្លាក់តោខៀវ Chelsea ក្នុងលទ្ធផលសរុបទាំងពីរជើង 4 ទល់នឹង 0។ អ្វីដែលគួរឲ្យកត់សម្គាល់សម្រាប់ AC Milan គឺពួកគេបានទម្លាក់ក្រុមមកពីអ៊ីតាលីដូចគ្នា និងជាក្រុមដែលកំពុងឡើងជើងខ្លាំង ហើយការឡើងមកកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត UCL លើកនេះ គឺជាលើកដំបូងដែលពួកគេបានខកខានតាំងពីឆ្នាំ 2007 មកម្ល៉េះ។
AC Milan កំពុងរងចាំគូប្រជែងក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័តរវាង Inter Milan រឺ Benfica ដែលនឹងធ្វើការប្រកួតនៅម៉ោង 2 រំលងអាធ្រាតនេះ។ ដូចគ្នានេះដែរ Real Madrid ក៏កំពុងរងចាំមើលក្រុមដែលខ្លួននឹងត្រូវជួបតទល់ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័តរវាង Bayern Munich រឺ Manchester City។
ប្រភព: Sportsmole