បាល់ទាត់អន្តរជាតិ
ព្រួញមួយបាញ់បានសត្វពីរ!!! Rodrygo ធ្វើស្ទាយអបអរគ្រាប់បាល់តាម Cristiano Ronaldo ព្រោះហេតុផលសំខាន់ 2 មិននឹកស្មានដល់

តារាឆ្នើមវ័យក្មេងរបស់ក្លឹប Real Madrid គឺកីឡាករ Rodrygo បានអបអរគ្រាប់បាល់របស់ខ្លួនតាមស្ទាយដូច Cristiano Ronaldo បន្ទាប់ពីខ្លួនបានស៊ុតបញ្ចូលទីនៅក្នុងការប្រកួត UEFA Champions League ជើងទី 2 ទៅលើតោខៀវ Chelsea កាលពីរំលងអាធ្រាតយប់មិញនេះ។
Rodrygo គឺជាតួឯកនៅក្នុងការប្រកួតនោះ ដោយគាត់បានស៊ុតបាល់បញ្ចូលទី 2 គ្រាប់ម្នាក់ឯង ដែលជួយឲ្យក្លឹបរបស់ខ្លួន Real Madrid ទទួលបានជ័យជម្នះ 2-0 នៅក្នុងដី Stamford Bridge របស់តោខៀវ Chelsea និងនាំក្រុមរបស់ខ្លួនឲ្យឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រផងដែរ។
នៅពេលស៊ុតបញ្ចូលទីគ្រាប់បាល់បើកឆាកដំបូងនៅនាទីទី 58 កីឡាករសញ្ជាតិប្រេស៊ីល Rodrygo បានធ្វើការអបអរគ្រាប់បាល់ជាស្ទាយ Suiii ដែលជាស្ទាយប្រចាំត្រកូលរបស់កីឡាករឆ្នើម Cristiano Ronaldo។ Rodrygo បានលោត និងបង្វិលខ្លួនតាមអ្វីដែលខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់តែងតែធ្វើ។
ទោះជាយ៉ាងណាក៏ដោយ ក្រោយចប់ការប្រកួត កីឡាករវ័យក្មេងរូបនេះបានប្រាប់ទៅកាន់ Movistar ដោយសារភាពថា គាត់បានធ្វើវាបែបនេះ គឺដើម្បីកុំឲ្យរបួសជង្គង់របស់គាត់ដែលធ្លាប់មានបញ្ហារើឡើងម្ដងទៀត និងជាពិសេសដែរនោះ គឺដើម្បីជាការកោតសរសើរដល់អតីតវីរបុរសរបស់ក្លឹប Cristiano Ronaldo ដែលជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេនៅ UEFA Champions League (140 គ្រាប់)។
ប្រភព: LiveScore
-
បាល់ទាត់អន្តរជាតិ1 day ago
Mario Balotelli អះអាងថា កីឡាកររូបនេះមានបច្ចេកទេសញាក់បាល់ល្អជាង Neymar
-
បាល់ទាត់អន្តរជាតិ13 hours ago
អស់ល្អនឹងគ្នាបាត់! Boateng ថា គាត់និយាយកុហកដែលថា Messi ជាកីឡាករល្អបំផុត ព្រោះគ្រាន់តែចង់លេងនៅ Barcelona
-
បាល់ទាត់អន្តរជាតិ1 day ago
Xavi ប្រាប់ឈ្មោះខ្សែប្រយុទ្ធ 3 រូប ដែលគាត់ពិបាកទប់ទល់បំផុត ក្នុងនាមជាគ្រូបង្វឹកម្នាក់របស់ Barcelona