បាល់ទាត់អន្តរជាតិ
Sneijder ប្រាប់ចំណុចខ្សោយមួយដែល Liverpool មិនគួរចុះហត្ថលេខាលើ Jurrien Timber

អតីតខ្សែបម្រើរបស់ក្លឹប Real Madrid លោក Wesley Sneijder បានផ្តល់នូវគំនិតមួយដល់ក្លឹបហង្សក្រហម Liverpool អំពីកីឡាករសញ្ជាតិហូឡង់ Jurrien Timber ដោយកីឡាកររូបនេះកំពុងត្រូវបានផ្សារភ្ជាប់ជាមួយនឹងផ្ទេរទៅ Anfield នៅរដូវក្ដៅខាងមុខ។
Sneijder បានសង្កត់ធ្ងន់ថា ខ្សែការពារ Jurrien Timber ពិបាកនឹងជោគជ័យណាស់នៅ Premier League ដោយសារតែគាត់មានកម្ពស់ទាប ដែលជាពិសេសគឺការប្រជែងបាល់លើអាកាស។ យ៉ាងណាមិញ បច្ចុប្បន្នខ្សែការពារដែលមានកម្ពស់ 1 ម៉ែត្រ 79 រូបនេះ គឺជាខ្សែការពារឆ្នើមមួយរូបរបស់ក្លឹប AFC Ajax ហើយគាត់អាចលេងជាខ្សែការពារកណ្ដាលក៏បាន និងអាចនឹងជាខ្សែការពារស្ដាំផងដែរ។
ទោះជាយ៉ាងណាក៏ដោយ Sneijder បាននិយាយប្រាប់កម្មវិធីទូរទស្សន៍ហូឡង់ Veronica Offside ថា៖ “គាត់ជាក្មេងឆ្លាត និងជាខ្សែការពារដ៏ល្អម្នាក់។ ប៉ុន្តែគាត់ចាញ់ការលេងបាល់ដោយប្រើក្បាល ជាពិសេសការលេងតទល់នឹងខ្សែប្រយុទ្ធខ្ពស់ៗនៅ Premier League”…។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ21 hours ago
អ៊ីស្រាអែល ទម្លាក់ប្រេស៊ីល ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត World Cup U-20
-
បាល់ទាត់អន្តរជាតិ2 days ago
គ្រូបង្វឹកល្បីៗ 5 រូប ដែលមិនធ្លាប់មានប្រវត្តិត្រូវបានក្លឹបបណ្ដេញចេញពីតំណែង
-
បាល់ទាត់ជាតិ14 hours ago
ភ្នំពេញក្រោន (PPC) គ្រងតំណែងជើងឯកពានរង្វាន់ ខេមបូឌានលីគខាប់ 2023