បាល់ទាត់អន្តរជាតិ
Sneijder រិះគន់ខ្លាំងៗទៅលើទម្រង់លេងរបស់ Enzo Fernandez

អតីតកីឡាករឆ្នើមលោក Wesley Sneijder បានរិះគន់ចំៗទៅលើទម្រង់លេងមិនល្អរបស់ Enzo Fernandez នៅក្នុងការប្រកួតដែលតោខៀវ Chelsea បានចាញ់ 2-0 នៅក្នុងការប្រកួត UEFA Champions League វគ្គ 8 ក្រុមចុងក្រោយទល់នឹង Real Madrid កាលពីប៉ុន្មានថ្ងៃមុន។
យ៉ាងណាមិញ Enzo Fernandez គឺជាខ្សែបម្រើសញ្ជាតិអាហ្សង់ទីន ដែលតោខៀវបានចុះហត្ថលេខាផ្ទេរពី Benfica កាលពីខែមករាកន្លងទៅ ក្នុងតម្លៃរហូតដល់ 107 លានផោន។ គាត់បានបង្ហាញខ្លួនជាលើកទី 15 របស់គាត់សម្រាប់តោខៀវ ក្នុងការប្រកួតទល់នឹង Real Madrid នៅ Stamford Bridge។
ក្រៅពីក្រុមរបស់ខ្លួនបានចាញ់ Enzo Fernandez មិនបានលេងពេញតង់នៃការប្រកួតឡើយ ហើយហាក់ដូចជាមានទម្រង់លេងមិនសូវល្អទាល់តែសោះ។ ដោយមើលឃើញបែបនេះ Sneijder បានរិះគន់លើខ្សែបម្រើឆ្នើមរូបនេះ ដោយប្រាប់ប៉ុស្តិ៍ហូឡង់ RTL7 ថា៖ “ប្រសិនបើអ្នកបាននាំយកកីឡាករក្នុងតម្លៃ 100 លានអឺរ៉ូនោះ យ៉ាងហោចណាស់អ្នកអាចរំពឹងថា គេនឹងរត់ឲ្យអស់សួតមែនទេ? ប៉ុន្តែគាត់ (Enzo Fernandez) បានដើរ។ គាត់បានធ្វើឲ្យបាត់បាល់ បន្ទាប់មកគាត់បង្ហាញការសោកស្ដាយ។ អ្នកឃើញ Enzo Fernandez ដែលមានតម្លៃខ្លួន 100 លានអឺរ៉ូ ដើរតិចៗ ខណៈដែល Gallagher បានរត់កាត់គាត់…”។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ21 hours ago
Pep Guardiola ថា កីឡាកររបស់ Inter Milan រូបនេះ គឺជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន
-
បាល់ទាត់អន្តរជាតិ9 hours ago
ផ្លូវការណ៍៖ Inter Miami ប្រកាសពីការចុះហត្ថលេខាលើ Lionel Messi
-
បាល់ទាត់អន្តរជាតិ5 hours ago
Lionel Messi បង្ហើបថា មនុស្សមួយចំនួននៅ Barcelona មិនចង់ឲ្យគាត់ត្រឡប់ទៅវិញទេ