Connect with us

បាល់ទាត់អន្តរជាតិ

Sevilla លុត​បិសាចក្រហម 3-0 ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត Europa League (មានវីដេអូ)

Published

on

ក្លឹប​អេស្ប៉ាញ Sevilla បាន​កក់​កៅអី សម្រាប់​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ការ​ប្រកួត​ពាន​រង្វាន់ Europa League បន្ទាប់​ពី​យក​ជ័យជម្នះ 3-0 ទៅ​លើ​ក្លឹ​ប​បិសាចក្រហម Manchester United។ ការ​ប្រកួត​នេះ​ដែរ ជា​ការ​ប្រកួត​ជើង​ទី​ពីរ ខណៈ​ដែល​កាល​ពី​ការ​ប្រកួត​ជើង​ទី​មួយ​ពួក​គេ​ទទួល​បាន​លទ្ធផល​ស្មើគ្នា 2-2។

ខ្សែ​ប្រយុទ្ធ Youssef En-Nesyri គឺ​ជា​តួ​អង្គ​ដ៏​សំខាន់​នៅ​ក្នុង​ការ​ប្រកួត​នេះ ដោយ​បាន​ស៊ុត​បញ្ចូលទី​គ្រាប់​បាល់​បើក​ឆាក នៅ​នាទីទី 8 មុន​ពេល Loic Bade រក​បាន​គ្រាប់​ទី 2 ឲ្យ Sevilla។ បន្ទាប់​មក En-Nesyri ដដែល​នេះ​ដែរ បាន​ស៊ុតបាល់​បញ្ចូលទី​ជា​ថ្មី​ម្ដង​ទៀត​នៅ​នាទីទី 81 ហើយ​ធ្វើ​ឲ្យ​ក្រុម​របស់​លោក Jose Luis Mendilibar បាន​ឈ្នះ 3-0 (សរុប​ទាំង​ពីរ​ជើង 5-2)។

យ៉ាង​ណា​មិញ នៅ​ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត រឺ​វគ្គ 4 ក្រុម​ចុង​ក្រោយ Sevilla នឹង​ត្រូវ​ជួប​ជាមួយ​ក្រុម​ខ្លាំង​មក​ពី​អ៊ីតាលី Juventus ដែល​ការ​ប្រកួត​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី 11 ខែ​ឧសភា (ប្រកួត​ជើង​ទី 1) និង​ថ្ងៃ​ទី 18 ខែ​ឧសភា (ប្រកួត​ជើង​ទី 2)។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២