បាល់ទាត់អន្តរជាតិ
អតីតក្លឹបចាស់មួយ កំពុងដាក់ដំណើរនាំយក Cristiano Ronaldo ចេញពីទឹកដីអារ៉ាប៊ីសាអូឌីត
តារាឆ្នើម Cristiano Ronaldo ដែលបច្ចុប្បន្នកំពុងប្រកបអាជីពជាមួយក្លឹប Al-Nassr ពេលនេះត្រូវបានអតីតក្លឹបចាស់របស់ខ្លួន Sporting Lisbon ចង់នាំយកគាត់ត្រឡប់មកវិញ។ ថ្មីៗនេះមានសេចក្ដីរាយការណ៍មួយបានអះអាងថា Sporting Lisbon បានដាក់សំណើរដើម្បីចុះហត្ថលេខាលើកីឡាករវ័យ 38 ឆ្នាំរូបនេះ។
អ្នកគាំទ្រជាច្រើនរបស់ Cristiano Ronaldo កំពុងមិនពេញចិត្តជាមួយនឹងក្លឹបបច្ចុប្បន្នរបស់គាត់ និងចង់ឃើញកីឡាករឆ្នើមរូបនេះស្ថិតនៅក្នុងកម្រិតនៃការប្រកួតប្រជែងពានរង្វាន់ធំៗក្នុងតំបន់អឺរ៉ុបវិញ។ ដូចគ្នានេះដែរ កាលពីប៉ុន្មានថ្ងៃមុន Cristiano Ronaldo បានប្រើកាយវិការមិនសមរម្យទៅកាន់អ្នកគាំទ្រ Al-Hilal ដែលជាគូប្រជែង បន្ទាប់ពីពួកគេបានជេរគាត់ស្ទើរពេញមួយប្រកួត។
អ្នកគាំទ្ររបស់ Al-Hilal បានស្រែកហ៊ោ និងចំអកឲ្យ Cristiano Ronaldo ខណៈក្រុម Al-Nassr របស់គាត់ក៏បានចាញ់ក្នុងលទ្ធផល 2-0 ថែមទៀតផង។ ពួកគេបានស្រែកហៅឈ្មោះ Lionel Messi ពេលដែល Cristiano Ronaldo ដើរចេញពីទីលានប្រកួត។ យ៉ាងណាម្ចាស់ពាន Ballon d’Or 5 សម័យកាលរូបនេះ បានយកដៃចាប់ប្រដាប់ភេទរបស់គាត់ ដើម្បីឌឺដងទៅកាន់ពួកគេទាំងនោះវិញ។
តាំងពីពេលនោះមក មានការអំពាវនាវឲ្យ Cristiano Ronaldo ចាកចេញពីទឹកដីអារ៉ាប់ ខណៈដែលមេធាវីមួយរូបក៏បានដាក់ញត្តិទៅអាជ្ញាធរអំពីរឿងនេះដែរ។ យ៉ាងណាមិញពេលនេះ El Nacional បានរាយការណ៍ថា តារាឆ្នើមរបស់ព័រទុយហ្គាល់រូបនេះមិនសប្បាយចិត្តនឹងជីវិតនៅ Al-Nassr ឡើយ ហើយចង់ចាកចេញនៅចុងបញ្ចប់នៃរដូវកាលនេះ។ ក្លឹប Sporting CP ត្រូវបានគេអះអាងថា បានដាក់សំណើរនាំយកអតីតកីឡាកររបស់ខ្លួនរូបនេះត្រឡប់ទៅវិញ។
គួរដឹងផងដែរថា Cristiano Ronaldo គឺជាកីឡាករដែលប្រសូត្រចេញពីថ្នាលយុវជន Sporting ដែលលេងក្នុងអំឡុងឆ្នាំ 1997 ហើយបានបង្ហាញខ្លួន 31 ប្រកួត មុនពេលចាកចេញទៅ Manchester United ក្នុងខែសីហា ឆ្នាំ 2003។
ប្រភព: Dailypost
-
បាល់ទាត់អន្តរជាតិ4 days ago
Pedro Porro ប្រាប់ថា ខ្លួនចង់មានអាជីពបាល់ទាត់អស្ចារ្យ ដូចកីឡាករឆ្នើម 2 រូបនេះ!!!
-
បាល់ទាត់អន្តរជាតិ4 days ago
Borussia Dortmund កំពុងរៀបចំថវិការទិញយកខ្សែការពារមួយរូបរបស់ Man City
-
បាល់ទាត់អន្តរជាតិ4 days ago
ខកបំណងខ្លាំង! Milan Skriniar កំពុងរកច្រកចេញពី PSG