បាល់ទាត់អន្តរជាតិ
De Jong និង Pedri មានក្នុងបញ្ជីឈ្មោះកីឡាករដែលត្រូវប៉ះ Atletico Madrid នៅថ្ងៃស្អែកនេះ

ក្លឹបអ្នកមានបុណ្យ Barcelona នឹងត្រូវប៉ះគីឡូឆ្ងន់ Atletico Madrid នៅថ្ងៃស្អែកម៉ោង 9:15 នាទីយប់ ដែលជាការប្រកួតក្របខណ្ឌលីគកំពូលរបស់អេស្ប៉ាញ La Liga។ ដូចគ្នានេះដែរ មុននេះបន្តិច Barcelona បានប្រកាសឈ្មោះបេក្ខភាពកីឡាកររបស់ខ្លួនទាំង 21 រូប សម្រាប់ត្រៀមប្រកួតនៅថ្ងៃស្អែកនេះ។
យ៉ាងណាមិញក្លឹបយក្សកាតាឡាន់ បានបញ្ជាក់ថា Frenkie de Jong និង Pedri ក៏មានក្នុងបញ្ជីឈ្មោះកីឡាករសម្រាប់ការប្រកួតនៅថ្ងៃអាទិត្យស្អែកនេះដែរ បន្ទាប់ពីខ្សែបម្រើឆ្នើមទាំង 2 រូបនេះបានជាពីរបួស 100 ភាគរយ។ វត្តមានរបស់ Frenkie de Jong និង Pedri នឹងធ្វើឲ្យ Atletico Madrid មានការលំបាក និងជាពិសេសវាជាការប្រកួតក្នុងដីរបស់ Barcelona ទៀតផង។
យើងបានដឹងហើយថា Frenkie de Jong បានខកខានការប្រកួតជាងមួយខែមកហើយ។ ការបង្ហាញខ្លួនចុងក្រោយរបស់គេ គឺជាការប្រកួតដែលទទួលជ័យជម្នះ 2-1 របស់ Barcelona លើ Real Madrid នៅ Camp Nou កាលពីខែមីនា។ ដោយឡែកសម្រាប់ Pedri បានសម្រាកដោយសាររបួសយូរជាងនេះ។ ការប្រកួតចុងក្រោយរបស់ខ្សែបម្រើអេស្ប៉ាញរូបនេះ គឺការប្រកួតទល់នឹង Manchester United ក្នុងការប្រកួត Europa League កាលពីខែកុម្ភៈ។
ប្រភព: Barcablaugranes
-
បាល់ទាត់អន្តរជាតិ3 days ago
Cristiano Ronaldo៖ ខ្ញុំដឹងថា ហេតុអ្វីបានជា Messi ធ្វើបែបនេះ ប៉ុន្តែខ្ញុំនឹងមិនប្រាប់អ្នកទេ!…
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid ដាក់គោលដៅចង់បានគ្រូបង្វឹករូបនេះ ប្រសិនបើ Carlo Ancelotti ចាកចេញនៅឆ្នាំក្រោយ
-
បាល់ទាត់អន្តរជាតិ4 hours ago
ប៉ូលិសអេស្ប៉ាញ រកឃើញភស្ដុតាងដែល Barcelona សូកប៉ាន់អាជ្ញាកណ្ដាល