បាល់ទាត់អន្តរជាតិ
ក្លឹបយក្ស 2 នៅអ៊ីតាលី កំពុងចាប់អារម្មណ៍លើខ្សែប្រយុទ្ធ Hugo Ekitike

យោងតាមគេហទំព័រ TuttoMercatoWeb ដែលចុះផ្សាយកាលពីថ្មីៗនេះ បានឲ្យដឹងថា ក្លឹបសេះបង្កង់ Juventus និងក្លឹប AC Milan នៃក្របខ័ណ្ឌ Serie A កំពុងតែចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើខ្សែប្រយុទ្ធរបស់ក្លឹបយក្សបារាំង Paris Saint-Germain គឺកីឡាករ Hugo Ekitike។
យ៉ាងណាមិញ Hugo Ekitike បានចូលរួមជាមួយក្លឹបម្ចាស់ជើងឯកបារាំង PSG បន្ទាប់ពីបង្ហាញខ្លួនដ៏លេចធ្លោរជាមួយក្លឹប Stade Reims ដោយស៊ុតបញ្ចូលទី 10 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានចំនួន 4 ដង ក្នុងការបង្ហាញខ្លួន 24 ប្រកួតនៅ Ligue 1។ ក្លឹប PSG បានចុះហត្ថលេខាលើកីឡាករវ័យ 20 ឆ្នាំរូបនេះក្នុងលក្ខខណ្ឌខ្ចីជើង និងអាចទិញផ្ដាច់កុងត្រាជាមួយនឹងតម្លៃប្រហែល 30 លានអឺរ៉ូនៅចុងបញ្ចប់នៃរដូវកាល។
ទោះជាយ៉ាងណាក៏ដោយ ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះមិនទាន់មានផ្លែផ្កាអ្វីជាដុំកំភួនជាមួយ PSG ឡើយ ខណៈដែលគាត់ក៏មានការប្រកួតប្រជែងតំណែងលេងយ៉ាងលំបាកជាមួយនឹងខ្សែប្រយុទ្ធឆ្នើមរហូតដល់ 3 រូបដែលមាន Lionel Messi, Kylian Mbappe និង Neymar Jr។
ក្លឹប Stade Reims ធ្លាប់បានបដិសេធការដេញថ្លៃពី Borussia Dortmund និង Newcastle United កាលពីរដូវក្តៅឆ្នាំមុនដែលចង់បាន Ekitike។ ដោយឡែកថ្មីៗនេះ Juventus និង AC Milan កំពុងតាមដានពីស្ថានភាពរបស់កីឡាកររូបនេះនៅ Parc des Princes និងចាំមើលថា តើ PSG នឹងទិញផ្ដាច់កុងត្រាគាត់ រឺអត់។ ទោះជាយ៉ាងណាក៏ដោយ ក្នុងពេលដែលមានការសង្ស័យលើអនាគតរបស់ Messi គួបផ្សំនឹងបញ្ហារបួសដែលកើតឡើងដដែលៗរបស់ Neymar អាចនឹងធ្វើឲ្យខ្សែប្រយុទ្ធរូបនេះក្លាយជាកម្មសិទ្ធិរបស់ PSG។
ប្រភព: Footballtoday
-
បាល់ទាត់អន្តរជាតិ1 day ago
គ្រូ Real Madrid ប្រាប់ឈ្មោះខ្សែប្រយុទ្ធបីរូបដែលគាត់ចូលចិត្ត និងចង់ឲ្យក្លឹបចុះហត្ថលេខានៅរដូវក្ដៅនេះ
-
បាល់ទាត់អន្តរជាតិ2 days ago
ប្រធាន La Liga ថា កីឡាកររូបនេះនឹងក្លាយជាតារាឆ្នើមប្រចាំលីគអេស្ប៉ាញដូច Messi កាលពីមុន
-
បាល់ទាត់អន្តរជាតិ22 hours ago
World Cup U-20 រកឃើញក្រុមមួយចំនួនដែលឡើងទៅកាន់វគ្គ 16 ក្រុមចុងក្រោយ