បាល់ទាត់អន្តរជាតិ
Atletico Madrid នឹងមិនលក់ Joao Felix ទៅឲ្យក្លឹបណាមួយដែលនៅលីគជាមួយគ្នាឡើយ ជាពិសេស Barcelona និង Real Madrid

ក្លឹបយក្ស Atletico Madrid ត្រូវបានគេដឹងថានឹងមិនលក់ Joao Felix ទៅឲ្យក្លឹបដែលជាគូប្រជែងនៅ La Liga ដូចគ្នាឡើយទោះក្នុងកាលៈទេសៈណាក៏ដោយ ដែលក្នុងនោះមាន Real Madrid និង Barcelona ជាដើម នេះបើយោងតាមរបាយការណ៍ដែលចុះផ្សាយដោយ Marca។
កន្លងមកប្រធានក្លឹប Barcelona លោក Joan Laporta ធ្លាប់បានព្យាយាមចុះហត្ថលេខាលើ Joao Felix ប៉ុន្តែនាយកប្រតិបត្តិក្លឹប Atletico Madrid លោក Gil Marin បាន ជំទាស់ដាច់ខាតក្នុងការលក់ខ្សែប្រយុទ្ធរូបនេះទៅឲ្យពួកគេ។ ជាចុងក្រោយ កីឡាករឆ្នើមរូបនេះបន្តស្នាក់នៅ Atletico Madrid និងក្រោយមកទៀតត្រូវបានខ្ចីជើងទៅកាន់ទឹកដីអង់គ្លេស។
ដូចគ្នានេះដែរ Real Madrid ក៏មិនមានឱកាសចុះហត្ថលេខាលើកីឡាករវ័យ 23 ឆ្នាំរូបនេះដែរព្រោះ Atletico Madrid មិនចង់ធ្វើអាជីវកម្មជាមួយគូប្រជែងក្នុងស្រុករបស់ខ្លួនឡើយ។ បច្ចុប្បន្នខ្សែប្រយុទ្ធរូបនេះកំពុងខ្ចីជើងនៅ Chelsea។ តោខៀវចាប់អារម្មណ៍ក្នុងការទិញផ្ដាច់កុងត្រារបស់ Joao Felix ប៉ុន្តែអ្វីៗមិនទាន់ស្ថិតក្នុងភាពជាក់លាក់ណាមួយនោះទេ។ Atletico Madrid បានកំណត់តម្លៃ 100 លានអឺរ៉ូ ដោយពួកគេសុខចិត្តខាតបង់ប្រាក់មួយចំនួន ព្រោះពេលផ្ទេរ Joao Felix ពី Benfica ពួកគេបានចំណាយប្រាក់រហូតដល់ 127 លានអឺរ៉ូ។
ប្រភព: Footballtoday
-
បាល់ទាត់អន្តរជាតិ20 hours ago
អ៊ីស្រាអែល ទម្លាក់ប្រេស៊ីល ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត World Cup U-20
-
បាល់ទាត់អន្តរជាតិ2 days ago
គ្រូបង្វឹកល្បីៗ 5 រូប ដែលមិនធ្លាប់មានប្រវត្តិត្រូវបានក្លឹបបណ្ដេញចេញពីតំណែង
-
បាល់ទាត់អន្តរជាតិ2 days ago
Pep បញ្ជាក់ថា ប្រកួត FA Cup វគ្គផ្ដាច់ព្រ័តយប់នេះ នឹងប្រើប្រាស់អ្នកចាំទីដៃទីពីរ Stefan Ortega