Connect with us

បាល់ទាត់អន្តរជាតិ

កាន់​តែ​បារម្ភ​ខ្លាំង!!! របួស​របស់ Raphael Varane អាច​នឹង​អូស​បន្លាយ​ពេល​រហូត​ដល់​ចប់​រដូវកាល

Published

on

ក្លឹប​បិសាចក្រហម Manchester United ត្រូវ​បាន​គេ​រាយ​ការណ៍​ថា កំពុង​មាន​ការ​ព្រួយ​បារម្ភ​កាន់តែ​ខ្លាំង​ឡើង អំពី​របួស​ក​ជើង​របស់ Raphael Varane ដែល​អាច​ធ្វើ​ឲ្យ​គាត់​ត្រូវ​អវត្តមាន​រហូត​ដល់​ចប់​រដូវកាល​នេះ។ យ៉ាង​ណា​មិញ ខ្សែ​ការពារ​សញ្ជាតិ​បារាំង​រូបនេះ​គឺ​ជា​កីឡាករ​ដែល​មាន​របួស​ធ្ងន់ធ្ងរ នៅ​ក្នុង​ការ​ប្រកួត​ជើង​ទីមួយ​នៃ​ក្របខណ្ឌ Europa League វគ្គ 8 ក្រុម​ចុង​ក្រោយ។

Raphael Varane បាន​លេង​ពេញ​តង់ទី​មួយ ទល់​នឹង Sevilla ប៉ុន្តែ​ត្រូវ​បាន​ប្ដូរ​ចេញ​នៅ​នាទីទី 46 ហើយ​គ្រូ​បង្វឹក​បាន​ជំនួស​មក​វិញ​ដោយ​ខ្សែការពារ Harry Maguire។ បន្ទាប់​ពី​ការ​ប្រកួត គេ​បាន​ដឹង​ថា ខ្សែការពារ​កណ្ដាល​រូប​នេះ​បាន​រង​របួស​ក​ជើង​ធ្ងន់ធ្ងរ ហើយ​ពេល​នេះ​ក្លឹប​បិសាចក្រហម Manchester United បាន​ប្រកាស​ថា Varane នឹង​អវត្តមាន​រយៈពេល​ជា​ច្រើន​សប្តាហ៍។ លើស​ពី​នេះ​ទៅ​ទៀត របាយការណ៍​ពី The Mirror បាន​ឲ្យ​ដឹង​ថា គាត់​នឹង​អវត្តមាន​យូរ​ជាង​ការ​រំពឹង​ទុក ពោល​គឺ​ដល់​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ​តែ​ម្ដង។

ក្រៅ​ពី Raphael Varane ខ្សែការពារ​កណ្ដាល​ម្នាក់​ទៀត​គឺ Lisandro Martinez ក៏​មាន​បញ្ហា​របួស​ធ្ងន់​ធ្ងរ​ផង​ដែរ ដោយ​កីឡាករ​អាហ្សង់ទីន​រូប​នេះ​នឹង​ត្រូវ​សម្រាក​ពី​លើ​ទីលាន​ប្រកួត​រហូត​ដល់​ចប់​រដូវកាល។​ ជា​លទ្ធផល ដោយ​គ្មាន Raphael Varane និង Lisandro Martinez ក្លឹប​បិសាចក្រហម​បាន​ចាញ់​ក្នុង​លទ្ធផល 3-0 នៃ​ការ​ប្រកួត​ជើង​ទី​ពីរ​ក្រោម​ស្នាដៃ Sevilla ហើយ​ត្រូវ​បាន​ធ្លាក់​ចេញ​ពី Europa League។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២