Connect with us

បាល់ទាត់អន្តរជាតិ

Manchester United នឹង​ត្រូវ​ជួប​ជាមួយ Manchester City ក្នុង​ការ​ប្រកួត​​វគ្គ​ផ្ដាច់ព្រ័ត FA Cup

Published

on

អ្នកគាំទ្រ​នឹង​បាន​ទស្សនា​ការ​ប្រកួត​ដ៏​អស្ចារ្យ Manchester Derby នៅ​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ FA Cup ឆ្នាំ 2022-2023 ខណៈ​​ដែល Manchester United ទើប​នឹង​បាន​យក​ឈ្នះ Brighton កាល​ពី​ម្សិល​មិញ​នេះ ដោយ​ការ​ស៊ុត​បាល់​ប៉េណាល់​ទី​កាត់​សេចក្ដី បន្ទាប់​ពី​ការ​បន្ថែម​ម៉ោង​ដល់ 120 នាទី​មិន​មាន​អ្នក​ឈ្នះចាញ់។

Manchester United និង Brighton បាន​ធ្វើ​ការ​ប្រកួត​យ៉ាង​តានតឹង​ដោយ​រក្សា​លទ្ធផល 0 ស្មើ​រហូត​ដល់​ម៉ោង​បន្ថែម​ពីរ​ដង។ យ៉ាង​ណា​ជា​ចុង​ក្រោយ ត្រូវ​ឈាន​ដល់​ការ​ទាត់​បាល់​ប៉េណាល់ទី ហើយ​ធ្វើ​ឲ្យ​បិសាចក្រហម​ជា​អ្នក​ទទួល​បាន​ជ័យ​ជម្នះ បន្ទាប់​ពី​ការ​ទាត់​ប៉េណាល់ទី​គ្រាប់​ទី 7 របស់ Brighton ត្រូវ​ខកខាន​ដោយ​សារ Solly March ទាត់​មិន​ចូល។

ការ​ឡើង​មក​កាន់​វគ្គ​ផ្ដាច់ព្រ័ត FA Cup លើក​នេះ ជា​លើក​ទី 21 ហើយ​របស់​ក្លឹប​បិសាចក្រហម ប៉ុន្តែ​ក៏​ត្រូវ​ជួប​នឹង Manchester City ដែល​ជា​ក្រុម​ខ្លាំង​បំផុត​មួយ​នៅ​អង់គ្លេស​ផង​ដែរ។ សម្រាប់​ការ​ប្រកួត​វគ្គផ្ដាច់​ព្រ័ត FA Cup នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី 03 ខែ​មិថុនា ឆ្នាំ 2023 នៅ​កីឡដ្ឋាន Wembley។

ប្រភព: Sportsmole

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២