បាល់ទាត់អន្តរជាតិ
Arsenal កំពុងបារម្ភខ្លាំង ដោយខ្សែការពារ William Saliba អាចនឹងត្រូវអវត្តមានរហូតដល់ចប់រដូវកាល

ខ្សែការពារកណ្ដាល William Saliba របស់ក្លឹបកាំភ្លើងធំ Arsenal នឹងត្រូវអវត្តមានសម្រាប់ការប្រកួតជាមួយក្រុមដែលតាមដណ្ដើមតំណែងកំពូលតារាង Manchester City នៅថ្ងៃព្រហស្បត្តិ៍សប្ដាហ៍នេះ។ យ៉ាងណា អ្វីដែលកាន់តែភ័យខ្លាចជាងនេះទៀតនោះ គឺគាត់អាចនឹងត្រូវអវត្តមានសម្រាប់ការប្រកួតដែលនៅសល់ទាំងអស់រហូតដល់ចប់រដូវកាល។
អាចនិយាយបានថា ឆ្នាំនេះគឺជាឆ្នាំដ៏ជោគជ័យរបស់ខ្សែការពារសញ្ជាតិបារាំង William Saliba ជាមួយនឹងការបង្ហាញទម្រង់លេងបានយ៉ាងលេចធ្លោរ ហើយជាជម្រើសដ៏សំខាន់របស់ក្រុម និងបានក្លាយជាផ្នែកមួយដ៏សំខាន់ក្នុងការជួយ Arsenal ឲ្យឈរនៅកំពូលតារាង Premier League។
ស្របពេលជាមួយគ្នានោះ រឿងអកុសលបានកើតឡើង ដោយគាត់បានរងរបួសខ្នង ក្នុងការប្រកួតជើងទី 2 នៃពានរង្វាន់ Europa League វគ្គ 16 ក្រុមចុងក្រោយទល់នឹង Sporting Lisbon កាលពីខែមុន។ ជាលទ្ធផលខ្សែការពារឆ្នើមរូបនេះត្រូវសម្រាកព្យាបាលរបួស ហើយគ្រូបង្វឹកក៏ត្រូវបង្ខំចិត្តប្រើប្រាស់ Rob Holding ដើម្បីចាប់ដៃគូគ្នាជាមួយ Gabriel Magalhaes។
ដំបូងឡើយ គ្រូបង្វឹកលោក Mikel Arteta បានអះអាងថា Saliba នឹងចំណាយពេលព្យាបាលរបួសពីរបីសប្តាហ៍ប៉ុណ្ណោះ ហើយអាចវិលត្រឡប់ចូលទីលានវិញបាន។ ប៉ុន្តែថ្ងៃនេះរបាយការណ៍ពី The Athletic បានរាយការណ៍ថា គាត់ពិតជានឹងត្រូវបង្ខំឲ្យខកខានការប្រកួតជាមួយនឹង Manchester City នៅថ្ងៃខានស្អែកនេះ។ ក្លឹបកាំភ្លើងធំត្រូវបានគេដឹងថា កំពុងមានការព្រួយបារម្ភកាន់តែខ្លាំងថា Saliba នឹងមិនអាចចូលលេងរហូតដល់ចប់រដូវកាលនេះ ប៉ុន្តែគ្រប់យ៉ាងមិនទាន់បានបញ្ជាក់ច្បាស់លាស់នោះឡើយ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ1 day ago
Pep Guardiola ថា កីឡាកររបស់ Inter Milan រូបនេះ គឺជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន
-
បាល់ទាត់អន្តរជាតិ13 hours ago
Lionel Messi បង្ហើបថា មនុស្សមួយចំនួននៅ Barcelona មិនចង់ឲ្យគាត់ត្រឡប់ទៅវិញទេ
-
បាល់ទាត់អន្តរជាតិ16 hours ago
ផ្លូវការណ៍៖ Inter Miami ប្រកាសពីការចុះហត្ថលេខាលើ Lionel Messi