បាល់ទាត់អន្តរជាតិ
Arsenal បន្តក្ដីសង្ឃឹមលេង Champions League ក្រោយយកឈ្នះតោខៀវ Chelsea 4-2

ក្លឹបកាំភ្លើងធំ Arsenal បានផ្តល់ក្តីសង្ឃឹមដល់អ្នកគាំទ្រ ក្នុងការបង្ហាញខ្លួននៅក្របខណ្ឌ Champions League រដូវកាលក្រោយ បន្ទាប់ពីពួកគេបានតាមស្មើពិន្ទុរបស់ក្រុម Tottenham Hotspur ដែលឈរនៅតារាង Top 4 នៃក្របខណ្ឌ Premier League។
Arsenal ទទួលបានបីពិន្ទុដ៏គួរឲ្យភ្ញាក់ផ្អើល ព្រោះជ័យជម្នះរបស់ពួកគេ គឺជាការឈ្នះទៅលើក្រុមម្ចាស់ផ្ទះតោខៀវ Chelsea ដែលជាក្រុមខ្លាំង និងកំពុងឈរនៅលេខរៀងទី 3 ក្នុងលទ្ធផល 4 ទល់នឹង 2 កាលពីប្រកួតយប់មិញនេះ។
គ្រាប់បាល់ស៊ុតបញ្ចូលទីទាំង 4 គ្រាប់របស់ Arsenal រកបានដោយកីឡាករ Eddie Nketiah (ពីរគ្រាប់ម្នាក់ឯង) នៅនាទីទី 13 និងនាទីទី 57, Emile Smith Rowe នៅនាទីទី 27 និងការស៊ុតបាល់ប៉េណាល់ទីចុងម៉ោងពី Bukayo Saka នៅនាទីទី 90+2។
ដោយឡែកគ្រាប់បាល់ 2 គ្រាប់របស់ក្លឹបតោខៀវ Chelsea គឺជាការស៊ុតបញ្ចូលទីពី Timo Werner នៅនាទីទី 17 និង Cesar Azpilicueta នៅនាទីទី 32។
ទោះជាយ៉ាងណា ក្លឹបកាំភ្លើងធំ Arsenal បន្តឈរនៅលេខរៀងទី 5 បើទោះបីជាឈ្នះក៏ដោយ និងមានពិន្ទុស្មើគ្នាជាមួយនឹងក្រុម Tottenham Hotspur ដែលនៅលេខរៀងទី 4 ព្រោះមានគ្រាប់បាល់ចាញ់ Tottenham Hotspur ចំនួន 8 គ្រាប់។
វីដេអូហាយឡាយការប្រកួត ខាងក្រោយ
ប្រភព: Metro