បាល់ទាត់អន្តរជាតិ
Tottenham Hotspur ប្រកាសបណ្ដេញគ្រូបង្វឹកលោក Cristian Stellini ចេញពីតំណែង បន្ទាប់ពីដឹកនាំបាន 4 ប្រកួត

ក្លឹបមាន់ខ្នាយមាស Tottenham Hotspur កាលពីប៉ុន្មានម៉ោងមុននេះ បានប្រកាសបណ្តេញគ្រូបង្វឹកបណ្ដោះអាសន្នរបស់ខ្លួនគឺលោក Cristian Stellini ចេញពីតំណែងហើយ បន្ទាប់ពីដឹកនាំបានត្រឹមតែ 4 ប្រកួតប៉ុណ្ណោះ។ ប្រកួតចុងក្រោយដែលដឹកនាំដោយគ្រូបង្វឹករូបនេះ គឺការចាញ់ Newcastle United ក្នុងលទ្ធផល 6-1 កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន។
យ៉ាងណាមិញគ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះបានចូលមកកាន់តំណែងជាគ្រូបង្វឹកថ្មីរបស់ក្រុមបណ្ដោះអាសន្នបន្ទាប់ពីការចាកចេញរបស់លោក Antonio Conte កាលពីខែមុន។ លោក Cristian Stellini បានដឹកនាំក្រុមឈ្នះតែមួយប្រកួតប៉ុណ្ណោះ ក្នុងចំណោម 4 ប្រកួតរបស់គាត់ ដោយជ័យជំម្នះមួយនោះគឺការយកឈ្នះ 2-1 លើ Brighton។
គ្រូបង្វឹកវ័យ 48 ឆ្នាំរូបនេះដំបូងឡើយបានបម្រើការងារជាជំនួយការរបស់លោក Antonio Conte។ ក្រោយមកពេល Antonio Conte ត្រូវបណ្ដេញចេញ ក្លឹបក៏បានសម្រេចចឹងតែងតាំងគាត់ជាគ្រូបង្គោល។ ជាអកុសលតំណែងជាគ្រូបង្វឹករបស់គាត់បានបាត់បង់យ៉ាងឆាប់រហ័ស ដោយដឹកនាំមិនបានមួយខែស្រួលបួលផង។ ដោយឡែក ពេលនេះក្លឹបបានតែងតាំងគ្រូបណ្ដោះអាសន្នថ្មីម្នាក់ទៀតគឺលោក Ryan Mason ហើយគ្រូបង្វឹកថ្មីរូបនេះធ្លាប់បានដឹកនាំម្ដងរួចមកហើយ កាលរដូវកាលឆ្នាំ 2020-2021 ពេលដែលលោក Jose Mourinho ចាកចេញ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ1 day ago
Mario Balotelli អះអាងថា កីឡាកររូបនេះមានបច្ចេកទេសញាក់បាល់ល្អជាង Neymar
-
បាល់ទាត់អន្តរជាតិ12 hours ago
អស់ល្អនឹងគ្នាបាត់! Boateng ថា គាត់និយាយកុហកដែលថា Messi ជាកីឡាករល្អបំផុត ព្រោះគ្រាន់តែចង់លេងនៅ Barcelona
-
បាល់ទាត់អន្តរជាតិ1 day ago
Xavi ប្រាប់ឈ្មោះខ្សែប្រយុទ្ធ 3 រូប ដែលគាត់ពិបាកទប់ទល់បំផុត ក្នុងនាមជាគ្រូបង្វឹកម្នាក់របស់ Barcelona