Connect with us

បាល់ទាត់អន្តរជាតិ

មុន​ប៉ះ​គ្នា គ្រូ Arsenal បង្ហើប​ថា ខ្លួន​ដឹង​ពី​ចំណុច​ខ្សោយ​របស់ Man City

Published

on

គ្រូ​បង្វឹក​របស់​ក្លឹប​កាំភ្លើងធំ Arsenal លោក Mikel Arteta បាន​និយាយ​ថា គាត់ និង​បុគ្គលិក​របស់​ខ្លួន​កំពុង​ធ្វើការ​សិក្សា​ពី​ចំណុច​នៃ​ការ​គម្រាម​កំហែង និង​ស្វែងរក​ភាព​ទន់ខ្សោយ​របស់​ក្លឹប​មេឃខៀវ Manchester City ខណៈ​ដែល​ក្រុម​ទាំង 2 នឹង​ត្រូវ​តតាំង​គ្នា​នៅ​ថ្ងៃ​ទី 27 ខាង​មុខ​នេះ (ម៉ោង 2 រំលង​អាធ្រាត)។

លោក Mikel Arteta បាន​និយាយ​ទៅ​កាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​នេះ​ដោយ​បង្ហាញ​ភាព​ជឿជាក់​ថា ក្រុម​របស់​ខ្លួន​អាច​លេង​តទល់​នឹង​ម្ចាស់​ផ្ទះ Manchester City បាន​ដោយ​គ្មាន​ភាព​ភ័យ​ខ្លាច​នៅ​ក្នុង​ការ​ប្រកួត​ក្របខណ្ឌ Premier League។ ក្លឹប​កាំភ្លើងធំ Arsenal នៅ​តែ​មាន​មហិច្ឆតា និង​ក្ដី​ស្រមៃ​ដ៏​ធំ​ក្នុង​ការ​ឈ្នះពាន​លីគ​កំពូល​របស់​អង់គ្លេស​នៅ​រដូវកាល​នេះ ហើយ​ជា​ការ​ពិត ប្រសិន​បើ​ពួក​គេ​អាច​ឆ្លង​ផុត Manchester City ដោយ​ជ័យ​ជម្នះ នោះ​ក្ដី​សង្ឃឹម​កាន់​តែ​មាន​ច្រើន​បន្ថែម​ទៀត។

បច្ចុប្បន្ន Arsenal នៅ​តែ​កាន់កាប់​តំណែង​កំពូល​តារាង និង​ដាច់ 5 ​ពិន្ទុ​លើ​ក្រុម​ប្រជែង​តំណែង​លេខ​ពីរ Man City ប៉ុន្តែ Man City នៅ​មាន​ប្រកួត​ចំណេញ​ក្នុង​ដៃ 2 ប្រកួត។ យ៉ាង​ណាមិញ មុន​ជួប​គ្នា​ដែល​ជា​ប្រកួត​សំខាន់​នោះ​លោក Mikel Arteta បាន​ប្រាប់​ថា៖ “យើង​កំពុង​ធ្វើ​ការ​សិក្សា​ពី​ចំណុច​នៃ​ការ​គម្រាម​កំហែង និង​ចំណុច​ទន់​ខ្សោយ​របស់ Man City។ យើង​ដឹង​ច្បាស់​ថា ពួក​គេ​ក្រុម​បែប​ណា”។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២