បាល់ទាត់អន្តរជាតិ
Real Madrid ចាញ់ Girona 4-2 ធ្វើឲ្យពាន La Liga កាន់តែហៅលែងលឺ
ក្រុមម្ចាស់ផ្ទះ Girona បានបំបាក់ក្រុមម្ចាស់ជើងឯក Real Madrid យ៉ាងអាម៉ាស់ក្នុងលទ្ធផល 4-2 កាលពីរំលងអាធ្រាតយប់មិញនេះ ខណៈដែលគ្រាប់បាល់ទាំង 4 គ្រាប់របស់ Girona កើតចេញពីការស៊ុតបញ្ចូលទីរបស់កីឡាករតែម្នាក់ប៉ុណ្ណោះគឺខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Taty Castellanos។
ជ័យជម្នះនេះដែរបានធ្វើឲ្យ Girona រំកិលខ្លួនមកឈរនៅចំណាត់ថ្នាក់លេខ 9 បណ្ដោះអាសន្ន ហើយ Real Madrid បន្តឈរនៅលេខ 2 នៃតារា La Liga ដដែល។ ទោះជាយ៉ាងណា បរាជ័យនេះ មិនមែនជារឿងធម្មតាឡើយសម្រាប់ Real Madrid ដោយវាហាក់ដូចជា ផ្ដល់ឱកាសដល់ Barcelona ក្នុងការមានភាគរយខ្ពស់ដើម្បីឈ្នះពានលីគនារដូវកាលនេះ។
បច្ចុប្បន្ន Barcelona កំពុងឈរនៅកំពូលតារាងដែលមាន 11 ពិន្ទុពីលើ Real Madrid ប៉ុន្តែពួកគេមានប្រកួតចំណេញមួយនៅក្នុងដៃ។ ក្លឹបយក្សកាតាឡាន់នឹងត្រូវធ្វើដំណើរទៅជួបប្រកួតជាមួយក្រុមម្ចាស់ផ្ទះ Rayo Vallecano នៅម៉ោង 3 រំលងអាធ្រាតនេះ។ ប្រសិនបើពួកគេទទួលបានជ័យជម្នះនោះ គេនឹងដាច់ពិន្ទុពី Real Madrid រហូតដល់ 14 ពិន្ទុ។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ5 days ago
Mikel Arteta មិនជឿថា Liverpool អាចរក្សាតំណែងកំពូលរបស់ខ្លួនរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះនោះទេ
-
បាល់ទាត់អន្តរជាតិ5 days ago
Juventus ចង់ដោះដូរកីឡាករ 2 រូប ជាមួយ Joshua Zirkzee របស់បិសាចក្រហម
-
បាល់ទាត់អន្តរជាតិ3 days ago
Chelsea ចង់ចុះដូរ Nkunku ជាមួយខ្សែប្រយុទ្ធឆ្នើមមួយរូបរបស់ក្លឹប PSG