បាល់ទាត់អន្តរជាតិ
Lionel Messi នឹងបន្តនៅ PSG រដូវកាលក្រោយ ដោយមិនត្រឡប់មក Barcelona នោះឡើយ

យោងតាមរបាយការណ៍មួយបានឲ្យដឹងថា ខ្សែប្រយុទ្ធឆ្នើម Lionel Messi នឹងបន្តនៅ Paris Saint-Germain រដូវកាលក្រោយបន្តទៀត បើទោះបីជាមានការរំពឹងទុកថា កីឡាករអាហ្សង់ទីនរូបនេះអាចនឹងត្រឡប់ទៅ Barcelona វិញក៏ដោយ។
កីឡាករវ័យ 34 ឆ្នាំរូបនេះបានចូលរួមជាមួយ PSG កាលពីរដូវក្តៅមុន ដោយត្រូវបានបង្ខំឲ្យចាកចេញពីទឹកដី Camp Nou ដែលជាកន្លែងដែលគាត់ស្រឡាញ់បំផុត ដោយសារតែស្ថានភាពហិរញ្ញវត្ថុដ៏លំបាករបស់ក្លឹប Barcelona ហើយទើបតែចាប់ផ្តើមបានធូរស្រាលនាពេលថ្មីៗនេះប៉ុណ្ណោះ។
Messi ត្រូវបានគេរំពឹងថា នឹងលើកពាន Ligue 1 នៅរដូវកាលនេះ ប៉ុន្តែចាប់តាំងពីផ្លាស់ទៅប្រទេសបារាំងមក គាត់មិនបានបង្ហាញសមត្ថភាពដល់កម្រិតដែលគាត់ធ្លាប់បានធ្វើនៅកំឡុងពេលដែលគាត់លេងនៅ Barcelona នោះឡើយ ដោយស៊ុតបញ្ចូលទីបានត្រឹមតែ 8 គ្រាប់ប៉ុណ្ណោះ នៅក្នុងការប្រកួតទាំងអស់របស់ក្លឹប បើទោះបីជាគាត់មាន 13 Assists ក៏ដោយ។
អតីតមិត្តរួមក្រុមរបស់គាត់ និងសូម្បីតែប្រធានក្លឹប Joan Laporta ក៏បាននិយាយអំពីការដែលចង់នាំយក Lionel Messi ត្រឡប់ទៅកាន់ក្លឹប Barcelona វិញដែរ ដែលវាជាកន្លែងដែល Messi បានចំណាយពេល 17 ឆ្នាំ ដើម្បីឈ្នះពានស្ទើរគ្រប់បែបយ៉ាង។
ទោះជាយ៉ាងណាក៏ដោយ ក្រោយមកទៀតលោក Laporta បានផ្លាស់ប្តូរគំនិតរបស់គាត់ ហើយឥឡូវនេះ កាសែតផ្លូវការណ៍ Mundo Deportivo ក៏បានសរសេរថា Lionel Messi នឹងបន្តនៅប្រទេសបារាំងមួយរដូវកាលទៀត។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ1 day ago
Barcelona ត្រៀមទទួលបានខ្សែការពារចំណូលថ្មីមួយរូប ដោយមិនចំណាយលុយផ្ទេរ
-
បាល់ទាត់អន្តរជាតិ3 days ago
Chelsea ហ៊ានចាយដល់ 100 លានអឺរ៉ូ ប្រសិនបើ Real Madrid ព្រមលក់កីឡាកររូបនេះឲ្យពួកគេ
-
បាល់ទាត់អន្តរជាតិ13 hours ago
ប្រសិនបើមិនអាចចុះហត្ថលេខាលើ Jude Bellingham បានទេ នោះ Real Madrid នឹងផ្ទេរខ្សែបម្រើរូបនេះជំនួសវិញ