បាល់ទាត់អន្តរជាតិ
Manchester United ចាប់អារម្មណ៍ចង់ចាយលុយ 53 លានផោន ដើម្បីនាំយក Neymar Jr មកទឹកដីអង់គ្លេស

ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើតារាឆ្នើមរបស់ក្លឹបយក្សបារាំង Paris Saint-Germain (PSG) គឺកីឡាករ Neymar Jr.។ ពួកគេចង់ចុះហត្ថលេខាលើខ្សែប្រយុទ្ធឆ្នើមរូបនេះ នៅមុនរដូវកាលឆ្នាំ 2023-2024។
Neymar Jr. ដែលបច្ចុប្បន្នមានវ័យ 31 ឆ្នាំត្រូវបានគេផ្សារភ្ជាប់ជាមួយនឹងចាកចេញពី Parc des Princes តាំងពីដើមរដូវក្តៅឆ្នាំមុនមកម្ល៉េះ។ ទោះបីជាគាត់តែងតែស៊ុតបញ្ចូលទី និងមានស្ថិតិ Assists ដ៏ល្អគួរសមដែរក៏ដោយ ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះតែងតែមានរបួស និងមិនមែនជាតារាឆ្នើមសម្រាប់អ្នកគាំទ្ររបស់ PSG ដូចពីមុនឡើយ។
យោងតាមរបាយការណ៍ពី Fichajes បានឲ្យដឹងថា ក្លឹបបិសាចក្រហម Manchester United មានបំណងចង់ចំណាយលុយខ្ទង់ 53 លានផោន នៅក្នុងទីផ្សារផ្ទេរកីឡាករនាចុងបញ្ចប់នៃរដូវកាលនេះ។ ទោះបីជាអាទិភាពដំបូងរបស់ក្លឹបបិសាចក្រហម គឺការពង្រឹងនៅតំបន់ការពារ និងបម្រើក៏ដោយ ក៏ពួកគេនៅតែត្រូវការរុះរើនូវខ្សែប្រយុទ្ធរបស់ពួកគេ ដែលការចុះហត្ថលេខាលើ Neymar Jr. ពិតជាអាចទៅរួចនៅចុងបញ្ចប់នៃរដូវកាលនេះ។
ប្រភព: Sportskeeda