Connect with us

បាល់ទាត់អន្តរជាតិ

Frank Lampard ដឹកនាំ​ចាញ់​ទាំង 5 ប្រកួត ចាប់​តាំង​ពី​ចូល​កាន់​តំណែង​ជា​គ្រូ​ថ្មី​របស់​តោខៀវ Chelsea

Published

on

កាល​ពី​ថ្ងៃទី 6 ខែ​មេសា កន្លង​ទៅ​ក្លឹប​តោខៀវ Chelsea បាន​សម្រេច​ចិត្ត​តែងតាំង​លោក Frank Lampard ជា​គ្រូ​បង្វឹក​បណ្ដោះ​អាសន្ន បន្ទាប់​ពី​បាន​បណ្ដេញ​លោក Graham Potter ចេញ​ពី​តំណែង។ ពួក​គេ​បាន​ចុះ​កុងត្រា​ជាមួយ​គ្រូ​បង្វឹក​រូប​នេះ ឲ្យ​ដឹកនាំ​ក្លឹប​រហូត​ដល់ចប់​រដូវកាល។

គ្រូ​បង្វឹក​សញ្ជាតិ​អង់គ្លេស​រូប​នេះ បាន​ចុះហត្ថលេខា​លើ​កុងត្រា​រយៈពេល​ខ្លី​ជាមួយ​តោខៀវ។ យ៉ាង​ណា​មិញ តាំង​​ពី​ចូល​កាន់​តំណែង​ជាថ្មី​នៅ Stamford Bridge គាត់​បាន​ដឹកនាំ​ប្រកួត​ចំនួន 5 មក​ហើយ ហើយ​ប្រកួត​ទាំង 5 នោះ គឺ​ចាញ់​ទាំង​អស់​ដោយ​មាន 3 ប្រកួត​នៅ Premier League និង 2 ប្រកួត​នៅ UEFA Champions League។

ការ​ចាញ់​ចុង​ក្រោយ គឺ​ចាញ់ 2-0 នៅ​ក្នុង​ដី​របស់​ខ្លួន​ជាមួយនឹង Brentford។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ក្លឹប​នឹង​អនុញ្ញាត​ឲ្យ Lampard បន្ត​ដឹកនាំ បើ​ទោះ​បី​ជា​ពួក​គេ​បន្ត​នូវ​ទម្រង់​លេង​មិន​ល្អ​ក៏ដោយ។ បច្ចុប្បន្ន​ពួក​គេ​បាន​ចរចា​ជាមួយ​លោក Mauricio Pochettino រួច​ហើយ ដែល​គ្រូ​បង្វឹក​រូប​នេះ​នឹង​មក​កាន់​កាប់​តំណែង នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២