បាល់ទាត់អន្តរជាតិ
Luka Modric នឹងត្រូវអវត្តមានយ៉ាងហោចណាស់ 3 ប្រកួត ដែលក្នុងនោះមានទាំង Copa Del Rey វគ្គផ្ដាច់ព្រ័តផងដែរ

កាលពីមុននេះបន្តិចមានសេចក្ដីរាយការណ៍ពីលោក Fabrizio Romano បានឲ្យដឹងថា ខ្សែបម្រើឆ្នើមរបស់ក្លឹបអធិរាជស Real Madrid គឺកីឡាករ Luka Modric នឹងត្រូវខកខានមិនអាចបង្ហាញខ្លួននៅលើទីលានប្រកួតយ៉ាងហោចណាស់ជិត 2 សប្ដាហ៍ ដែលធ្វើឲ្យគាត់ត្រូវខកខានក្នុងជំនួបជាមួយ Almeria, Real Sociedad និង Osasuna វគ្គផ្ដាច់ព្រ័ត Copa Del Rey។
ទន្ទឹមនឹងនេះដែរ ការប្រកួតជាមួយ Manchester City ដែលជាការប្រកួតក្របខណ្ឌ UEFA Champions League ជើងទីមួយ ដែលប្រព្រឹត្តិទៅនៅថ្ងៃទី 10 ខែក្រោយនេះ Luka Modric ក៏កំពុងស្ថិតក្នុងភាពសង្ស័យផងដែរ។ ប្រសិនបើខ្សែបម្រើឆ្នើមរូបនេះមិនអាចជាពីរបួសបានទាន់ពេលវេលាទេនោះ ពួកគេនឹងត្រូវបង្ខំចិត្តប្រើប្រាស់ Tchouameni រឺ Dani Ceballos ជំនួសវិញ។
ថ្វីត្បិតតែមានវ័យ 37 ឆ្នាំហើយក៏ដោយ Luka Modric គឺជាខ្សែបម្រើមិនអាចខ្វះបានរបស់ក្លឹបយក្សអេស្ប៉ាញ Real Madrid ដែលគាត់បានក្លាយជាចំណែកមួយដ៏សំខាន់អស់រយៈពេលមួយទសវត្សមកហើយ។ ដូចគ្នានេះដែរ Luka Modric ត្រូវបានគេដឹងថា នឹងបន្តកុងត្រាថ្មីនៅ Santiago Bernabeu ដើម្បីបន្តនៅទឹកដីអេស្ប៉ាញមួយរដូវកាលទៀត (2023-2024)។
ប្រភព: Fabrizio Romano
-
Uncategorized3 days ago
Raul Asencio ខ្សែរការពាររបស់ Real Madrid នៅតែបន្តជាប់សង្ស័យពីបទចែកចាយរូបភាពអាសអាភាសរបស់កុមារ
-
Uncategorized2 days ago
ការសម្រេចចិត្តចុងក្រោយរបស់ Cristiano ចំពោះក្លឹប Al Nassr សម្រាប់ឆ្នាំ ២០២៥
-
Uncategorized17 hours ago
Mascherano ធ្វើជាគ្រូបង្វឹករបស់ Miami សំអាងលើ Messi និង Suarez?