Connect with us

បាល់ទាត់អន្តរជាតិ

Pep Guardiola សរសើរ Arsenal ថា ទោះ​បី​ពួក​គេ​អាច​បាត់បង់​ឱកាស​ឈ្នះពាន PL ប៉ុន្តែ​អាច​មាន​កៅអី​លេង UCL រដូវកាល​ក្រោយ

Published

on

គ្រូបង្វឹក​របស់​ក្លឹប​មេឃខៀវ Manchester City លោក Pep Guardiola បាន​និយាយ​ថា វា​ជា​រឿង​សំខាន់​ដែល Arsenal អាច​វិល​ត្រឡប់​មក​លេង​នៅ UEFA Champions League វិញ នៅ​រដូវកាល​ក្រោយ ដោយ​គ្រូ​បង្វឹក​រូប​នេះ​បាន​និយាយ​ក្រោយ​ការ​ប្រកួត​​កាល​ពី​ថ្ងៃ​ពុធ ដែល​ពួក​គេ​បាន​យក​ឈ្នះ Arsenal 4-1 នៅ​ក្នុង​ដី​របស់​ខ្លួន។

ថ្វី​ត្បិត​តែ​បច្ចុប្បន្ន Arsenal កាន់​កាប់​តំណែង​ជា​ក្រុម​កំពូល​តារាង​នៅ Premier League ក៏​ដោយ ប៉ុន្តែ​ពួក​គេ​ត្រៀម​នឹង​បោះបង់​តំណែង​នេះ​ទៅ​ឲ្យ Manchester City ទៅ​ហើយ ដោយ​សារ​តែ Manchester City នៅ​សល់​ប្រកួត​ចំណេញ 2 ប្រកួត​នៅ​ក្នុង​ដៃ ដែល​ធ្វើ​ឲ្យ​ពួក​គេ​មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់​ដើម្បី​ឈ្នះ​ការ​ប្រកួត​ទាំង​នោះ ហើយ​ឆក់​យក​ឱកាស​ឈ្នះពាន​លីគ​កំពូល​នៅ​រដូវកាល​នេះ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ប្រកួត​ដែល​នៅ​សល់​ត្រឹម 5 ប្រកួត​សម្រាប់​ក្របខណ្ឌ Premier League បាន​បញ្ជាក់​ថា Arsenal មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់ ក្នុង​ការ​វិល​ត្រឡប់​មក​កាន់​ការ​ប្រកួត​ប្រជែង​នៅ UEFA Champions League វិញ​នា​រដូវកាល​ក្រោយ ដែល​ពួក​គេ​បាន​ខក​ខាន​តាំង​ពី​ឆ្នាំ 2016 មក​ម្ល៉េះ។

ស្រប​ពេល​ដែល Arsenal កំពុង​អស់​សង្ឃឹម​ក្នុង​ការ​ឈ្នះ​ពាន Premier League រដូវកាល​នេះ​លោក Pep Guardiola បាន​លើក​ឡើង​ថា៖ “សូម​ក្រឡែក​មើល Arsenal។ ពួក​គេ​បាន​មក​លេង UEFA Champions League ហើយ។ សួរ​ម្ចាស់​ក្លឹប រឺ​នាយក​ប្រតិបត្តិ​របស់​ពួក​គេ​មើល​ថា តើ​វា​មាន​ន័យ​យ៉ាង​ណា បន្ទាប់​ពី 7 ឆ្នាំ ដោយ​មិន​បាន​ប្រកួត​ប្រជែង UCL។ រដូវកាល​ក្រោយ Arsenal នឹង​លេង​ក្នុង​នាម​ជា​ក្រុម​កំពូល។ ពួក​គេ​នឹង​ក្លាយ​ជា​ក្រុម​ល្អ​បំផុត​នៅ UCL”។

ប្រភព: Dailypost

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២