បាល់ទាត់អន្តរជាតិ
AS Roma ចង់លក់ Dybala ក្នុងតម្លៃត្រឹមតែ 10.5 លានផោន នៅរដូវក្ដៅនេះ
ក្លឹប AS Roma ត្រូវបានគេរាយការណ៍ថា កំពុងត្រៀមចិត្តក្នុងការលក់ចេញខ្សែបម្រើប្រយុទ្ធរបស់ខ្លួន Paulo Dybala នៅចុងបញ្ចប់នៃរដូវកាលនេះ។ ដោយឡែកបុរសដែលឈ្នះពាន World Cup ជាមួយអាហ្សង់ទីនកាលពីឆ្នាំ 2022 អាចផ្ទេរទៅចូលរួមជាមួយក្លឹបនៅ Premier League រឺលីគផ្សេងទៀត ក្នុងតម្លៃទាបបំផុតគឺ 10.5 លានផោនប៉ុណ្ណោះ។
យោងតាមរបាយការណ៍ពីអ្នកជំនាញបាល់ទាត់លោក Fabrizio Romano បានឲ្យដឹងថា ក្លឹប AS Roma ដាក់លក្ខខណ្ឌចំនួន 2 ក្នុងការលក់ Paulo Dybala ដោយពួកគេនឹងលក់គាត់ចេញក្នុងតម្លៃ 17.6 លានផោន សម្រាប់ក្លឹបក្នុងស្រុកដែលនៅក្នុងប្រទេសអ៊ីតាលីដូចគ្នា ប៉ុន្តែតម្លៃនេះនឹងធ្លាក់ចុះមកត្រឹម 10.5 លានផោនប៉ុណ្ណោះ សម្រាប់ក្លឹបដែលនៅលីគផ្សេង។
យ៉ាងណាមិញ តារាឆ្នើមសញ្ជាតិអាហ្សង់ទីនរូបនេះ បានចាកចេញពី Juventus ដែលជាទ្រនំខ្លួនរួមរស់ជាមួយតាំងពីឆ្នាំ 2015 និងបានចូលរួមជាមួយ AS Roma ដោយគ្មានតម្លៃខ្លួន នៅរដូវក្តៅឆ្នាំ 2022។ ចាប់តាំងពីពេលនោះមក Paulo Dybala នៅតែមានទម្រង់លេងល្អប្រសើរ ដោយនៅរដូវកាលនេះគាត់ស៊ុតបញ្ចូលទីបាន 16 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានចំនួន 8 ដង ក្នុងការបង្ហាញខ្លួន 34 ប្រកួត។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ5 days ago
តែតចូលមួយគ្រាប់ហើយ Gabriel Magalhaes ឆ្លៀតអបអរឌឺខ្សែប្រយុទ្ធរបស់ក្លឹប Sporting CP
-
បាល់ទាត់អន្តរជាតិ5 days ago
Unai Emery បដិសេធមិនឲ្យក្លឹបនាំយកខ្សែបម្រើរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid ត្រៀមចែកផ្លូវគ្នាជាមួយលោក Carlo Ancelotti