បាល់ទាត់អន្តរជាតិ
Dembele និង Christensen វិលត្រឡប់មកវិញសម្រាប់ការប្រកួតទល់នឹង Real Betis នៅរំលងអាធ្រាតនេះ

ក្លឹបអ្នកមានបុណ្យ Barcelona បានបញ្ជាក់ថា ទាំង Ousmane Dembele និង Andreas Christensen សុទ្ធតែជាពីរបួស និងមានកាយសម្បទាគ្រប់គ្រាន់ សម្រាប់ការប្រកួតទល់នឹងក្រុមភ្ញៀវ Real Betis ដែលជាការប្រកួតក្នុងក្របខណ្ឌ La Liga នៅម៉ោង 2:00 រំលងអាធ្រាតនេះ (ម៉ោងនៅកម្ពុជា)។
ខ្សែប្រយុទ្ធសញ្ជាតិបារាំង Ousmane Dembele បានត្រឡប់មកវិញបន្ទាប់ពីរបួសភ្លៅ ដោយគាត់មិនបានលេងតាំងពីខែមករាមកម្ល៉េះ។ ការវិលត្រឡប់របស់កីឡាករឆ្នើមរូបនេះ ជាការជម្រុញដ៏ធំមួយសម្រាប់ក្រុមរបស់លោក Xavi Hernandez ខណៈដែលមួយរយៈចុងក្រោយនេះ ពួកគេជួបការលំបាកខ្លះៗដោយគ្មាន Dembele ដែលគ្មានអ្នកជួយជ្រោមជ្រែងដល់ Robert Lewandowski នៅតំបន់ប្រយុទ្ធ។
ដូចគ្នានេះដែរខ្សែការពារ Christensen ក៏បានត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការវិលត្រឡប់មកវិញដែរ បន្ទាប់ពីគាត់បានរងរបួសពេលបំពេញភារកិច្ចជាមួយក្រុមជម្រើសជាតិដាណឺម៉ាកកាលពីខែមុន។ ខ្សែការពាររូបនេះ អាចនឹងបង្ហាញខ្លួនក្នុងជម្រើសដំបូង សម្រាប់ជំនួបជាមួយ Real Betis នៅរំលងអាធ្រាតនេះ។
ប្រភព: Barcablaugranes