Connect with us

បាល់ទាត់អន្តរជាតិ

អតីត​កីឡាករ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស Gabriel Agbonlahor រិះគន់​ចំពោះ​ទម្រង់​លេង​របស់ Malaang Sarr

Published

on

អតីតកីឡាករ​របស់​ក្រុម​ជម្រើសជាតិ​អង់គ្លេស Gabriel Agbonlahor បាន​រិះគន់​កីឡាករ Malaang Sarr របស់​ក្លឹប​តោខៀវ Chelsea ចំពោះ​ការ​បង្ហាញ​សមត្ថភាព​របស់​គាត់​ពេល​ប៉ះក្រុម​កាំភ្លើងធំ Arsenal ដោយបាន​លើក​ឡើង​ថា ជា​កីឡាករ​អន់​បំផុត​នៅ​លើ​ទីលាន។

អតីត​កីឡាករ Aston Villa ក៏​បាន​រិះគន់​ចំៗ​ទៅ​លើទម្រង់​លេង​ដែល​បាន​រៀប​ចំដោយ​គ្រូបង្វឹក Thomas Tuchel ផង​ដែរ ដោយ​ចោទ​ប្រកាន់​ថា គ្រូ​បង្វឹក​រូប​នេះ​ប្រើ​ទម្រង់​លេង​បែប​មើល​ងាយ​គូ​ប្រកួត។

គួរ​រំលឹក​ផង​ដែរ​ថា ក្លឹប​តោខៀវ Chelsea បាន​ចាញ់​ក្រោម​ថ្វី​ជើង​របស់ Arsenal នៅ​ក្នុង​កីឡដ្ឋាន Stamford Bridge កាលពី​យប់​ថ្ងៃពុធ ក្នុង​លទ្ធផល 2 ទល់​នឹង 4។

Timo Werner និង Cesar Azpilicueta បាន​ស៊ុតបញ្ចូលទី​​ពី​រគ្រាប់​សម្រាប់ Chelsea ប៉ុន្តែ​ត្រូវ​បាន​អសារបង់​ព្រោះ Eddie Nketiah និង Emile Smith Rowe រក​បាន​បី​គ្រាប់ ហើយ Bukayo Saka បាន​ស៊ុត​បំប៉ោង​សំណាញ់​ទី​ នៅ​ចុងម៉ោង 90+2 តាម​រយៈ​បាល់​ប៉េណាល់ទី។

ប្រភព: Sportskeeda

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២